ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានសរសេរបុព្វកថាសម្រាប់«កម្រងសៀវភៅអំពីការស្តារភាពរុងរឿងឡើងវិញ»ដោយបានគូសបញ្ជាក់ថា ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន បន្តបោះជំហានទៅមុខតាមមាគ៌ាស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន
2022-09-28 17:06:57cri
Share with:

      ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានសរសេរបុព្វកថាសម្រាប់ « កម្រងសៀវភៅអំពីការស្តារភាពរុងរឿងឡើងវិញ» ក្រោមចំណងជើងថា «ឈានទៅមុខដោយម៉ឺងម៉ាត់តាមមាគ៌ាស្តារភាពរុងរឿងឡើងវិញ»។

       លោក Xi Jinping បានលើកឡើងថា ការរៀបរៀងអត្ថបទសំខាន់ៗ តាក់តែងវចនានុក្រមប្រវត្តិសាស្ត្រ ថែរក្សាប្រវត្តិសាស្ត្រដើម្បីលើកទឹកចិត្តមនុស្សជំនាន់ក្រោយ ក្នុងគោលបំណងអប់រំនិងដាស់តឿនមនុស្សជំនាន់នីមួយៗ គឺជាប្រពៃណីរបស់ប្រជាជាតិចិនដែលបានបន្តរាប់ពាន់ឆ្នាំមកហើយ។ ការរៀបចំ«កម្រងសៀវភៅអំពីការស្តារភាពរុងរឿងឡើងវិញ»ជាគំរោងវប្បធម៌សំខាន់ដែលអនុម័តដោយមជ្ឈិមបក្ស។

     លោកបានគូសបញ្ជាក់ថា  ប្រជាជាតិចិនបានរួមចំណែកសំខាន់ដែលមិនអាចលុបបំបាត់បានក្នុងដំណើរវិវឌ្ឍរីកចម្រើននៃអរិយធម៌មនុស្សជាតិ។ តាំងពីសម័យទំនើបមក ប្រជាជាតិចិនបានរងទុក្ខលំបាកវេទនាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ បន្ទាប់ពីបានបង្កើតឡើង បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនធ្វើការខិតខំតស៊ូនិងប្រយុទ្ធ រហូតដល់រកឃើញមាគ៌ាត្រឹមត្រូវដើម្បីសម្រេចការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ។ ប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយ ហើយក៏នឹងបន្តបញ្ជាក់ទៀតថា  ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន យើងប្រកាន់ខ្ជាប់ការណែនាំពីទ្រឹស្តីវិទ្យាសាស្ត្រនិងតាមមាគ៌ាដ៏ត្រឹមត្រូវ  បូករួមទាំងកម្លាំងសាមគ្គីរបស់ប្រជាជនរាប់រយលាននាក់  ប្រជាជនចិនអាចក្តាប់ជាប់ជោគវាសនានៃការអភិវឌ្ឍនៃប្រទេសជាតិក្នុងដៃរបស់ខ្លួនយ៉ាងរឹងមាំ។  ប្រវត្តិសាស្ត្រជាសៀវភៅមេរៀនដ៏ល្អបំផុត។ បច្ចុប្បន្ន ស្ថានការណ៍សកលលោកកាន់តែប្រែប្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងរយៈមួយរយឆ្នាំកន្លងមក   ខណៈការស្តារភាពរុងរឿងនៃប្រជាជាតិចិនក៏ចូលដល់ដំណាក់កាលគន្លឹះដែរ  យើងត្រូវចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ប្រមូលផ្តុំកម្លាំងនិងស្មារតី  បន្តបោះជំហានទៅមុខយ៉ាងមុតមាំ។

     សូមបញ្ជាក់ថា  «កម្រងសៀវភៅអំពីការស្តារភាពរុងរឿងឡើងវិញ»សរុបមាន៥វគ្គ បានជ្រើសរើសឯកសារសំខាន់ៗស្តីពីការស្តារប្រជាជាតិចិនឡើងវិញចាប់ពីឆ្នាំ១៨៤០ដែលជាខណៈពេលផ្ទុះសង្គ្រាមអាភៀនមក  ដែលបានបង្ហាញជាទូទៅនូវសមិទ្ធផលនៃគំនិតដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍនៃប្រទេសចិន សៀវភៅវគ្គទីមួយដល់វគ្គទីបីចេញផ្សាយនៅថ្ងៃទី២៧ខែកញ្ញា៕






អ្នកបកប្រែ:邓倩
ប្លុកពិសេស