ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនចិននិងអន្តរជាតិអំពាវនាវឱ្យបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយាធម៌ ដើម្បីកសាងពិភពលោកដែលមានភាពកាន់តែបើកទូលាយនិងបរិយាប័ន្ន
2022-09-28 20:05:21cri
Share with:

  ថ្ងៃទី២៧ ខែកញ្ញា សិក្ខាសាលាអន្តរជាតិអំពី “ការជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយាធម៌ ដើម្បីកសាងពិភពលោកដែលមានភាពកាន់តែបើកទូលាយនិងបរិយាប័ន្ន”បានប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូ ។ នេះជាកិច្ចប្រជុំមួយលើកដែលរៀបចំឡើងដោយសមាគមអង្គការសហប្រជាជាតិរបស់ប្រទេសចិនក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ អង្គប្រជុំបានធ្វើការពិគ្រោះពិភាក្សានិងផ្លាស់ប្តូរមតិយោបល់អំពីបញ្ហា ដូចជាការគោរពពិពិធកម្មអរិយាធម៌ ជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយាធម៌ និងជំរុញការអភិវឌ្ឍប្រកបដោយភាពបើកទូលាយនិងបរិយាប័ន្នជាដើម ។

      លោក Wang Chao ប្រធានសមាគមកិច្ចការទូតរបស់ប្រជាជនចិន និងជាប្រធានសមាគមអង្គការសហប្រជាជាតិរបស់ប្រទេសចិនបានថ្លែងថា ពិពិធកម្មរបស់អរិយាធម៌បានរួមចំណែកដល់វឌ្ឍនភាពរបស់មនុស្សជាតិ ។ ប្រទេសមិនថាធំឬតូច ខ្លាំងឬខ្សោយ ក្រឬមាន សុទ្ធតែជារដ្ឋសមាជិកស្មើគ្នានៃសហគមន៍អន្តរជាតិ សុទ្ធតែមានសិទ្ធិសមភាពក្នុងការចូលរួមកិច្ចការអន្តរជាតិ ។

      លោក គ្រីហ្វូត ក្រីខូវ ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវសន្តិភាពនិងការអភិវឌ្ឍនៃក្រុងវ៉ាស៊ីនតោនបានថ្លែងថា បច្ចុប្បន្ននេះ និន្នាការរង្គោះរង្គើនិងកំណែទម្រង់របស់ពិភពលោកបាននិងកំពុងវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ការស្វែងរកកិច្ចសហប្រតិបតិ្តការតែមិនមែនធ្វើបដិបក្ខគ្នា ជាគោលបំណងរួមរបស់សហគមន៍អន្តរជាតិ មានតែធ្វើឱ្យការប្រាស្រ័យទាក់ទងនៃសង្គមស៊ីវិលនិងការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិមានភាពកាន់តែស៊ីជម្រៅ ទើបអាចពង្រឹងមូលដ្ឋានសន្តិភាពនិងការអភិវឌ្ឍជាសកលឱ្យកាន់តែរឹងមាំ ៕

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស