ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវសហគមន៍អន្តរជាតិឱ្យរក្សាការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសអាហ្វហ្កានីស្ថាន
2022-09-28 10:31:17cri
Share with:

      ថ្ងៃទី២៧ ខែកញ្ញា លោក Geng Shuang តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហស្តីពីបញ្ហាអាហ្វហ្កានីស្ថាន ដើម្បីអំពាវនាវសហគមន៍អន្តរជាតិឱ្យរក្សាការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងអាកប្បកិរិយាជាក់ស្តែង ។

      លោក Geng Shuang បានថ្លែងថា ប្រវតិ្តសាស្ត្រក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះបានបញ្ជាក់ថា ការជ្រៀតជ្រែកដោយយោធានិងការបង្ខិតបង្ខំឱ្យអនុវត្តតាមរូបមន្តក្រៅប្រទេសគឺមិនអាចជោគជ័យទេ អនាគតនិងជោគវាសនារបស់អាហ្វហ្កានីស្ថាន ត្រូវសម្រេចដោយប្រជាជនអាហ្វហ្កានីស្ថានខ្លួនឯង ។ សហគមន៍អន្តរជាតិត្រូវអនុវត្តជាក់ស្តែងនូវគោលការណ៍ស្តីពី “   ដឹកនាំដោយប្រជាជនអាហ្វហ្កានីស្ថាន គ្រប់គ្រងដោយប្រជាជនអាហ្វហ្កានីស្ថាន” ហើយរក្សាការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងអាកប្បកិរិយាជាក់ស្តែង ដើម្បីបង្កើនការយល់ដឹងនិងទំនុកចិត្តទៅវិញទៅមក ។

      លោក Geng Shuang បានថ្លែងទៀតថា សហគមន៍អន្តរជាតិគួរចាត់ទុកការជួយអាហ្វហ្កានីស្ថានដោះស្រាយវិបត្តិមនុស្សធម៌ និងលំនឹងសេដ្ឋកិច្ចជាកិច្ចការអាទិភាពនិងបន្ទាន់ ទ្រព្យសម្បតិ្តរបស់អាហ្វហ្កានីស្ថានដែលត្រូវបង្កកនៅបរទេស ត្រូវប្រើប្រាស់លើវិស័យកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងការស្តារសេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថានឡើងវិញក្នុងពេលឆាប់ៗ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស