ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ចំនួនបួន ដូចជាតំបន់Donetsk ជាដើមប្រកាសលទ្ធផលនៃការបោះឆ្នោតសកលអំពីការដាក់បញ្ចូលជាទឹកដីរុស្ស៊ី
2022-09-28 15:04:09cri
Share with:

      រសៀលថ្ងៃទី២៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំបន់Donetsk តំបន់Lugansk តំបន់Zaporozhye និងតំបន់ Kherson បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតសកលអំពីការដាក់បញ្ចូលជាទឹកដីរុស្ស៊ី  ។ តាមលទ្ធផលនៃការបោះឆ្នោតដែលគណៈកម្មាធិការរៀបចំបោះឆ្នោតក្នុងតំបន់ប្រកាសនៅយប់ថ្ងៃទី២៧ ខែកញ្ញាបានឱ្យដឹងថា អត្រាគាំទ្រការដាក់បញ្ចូលជាទឹកដីរុស្ស៊ីរបស់ប្រជាជននៃតំបន់ទាំងបួន គឺ តំបន់Donetsk  ៩៩,២៣ភាគរយ តំបន់Lugansk ៩៨,៤២ភាគរយ តំបន់Zaporozhye  ៩៣,១១ភាគរយ និងតំបន់ Kherson ៨៧,០៥ភាគរយដោយឡែកពីគ្នា ។

      ក្រៅពីនេះ តាមតួលេខដែលគណៈកម្មាធិការរៀបចំបោះឆ្នោតក្នុងតំបន់ប្រកាសបានឱ្យដឹងថា អត្រាចូលរួមបោះឆ្នោតនៃតំបន់ទាំងបួននេះសុទ្ធតែលើសពី៥០ភាគរយ ដែលជាចំនួនតាមកំណត់តាមផ្លូវច្បាប់ ដូច្នេះ លទ្ធផលនៃការបោះឆ្នោតសកលលើកនេះត្រូវចាត់ទុកថា មានប្រសិទ្ធភាព ៕

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស