ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គាត់បានជំរុញឱ្យឧស្សាហកម្មផលិតកម្មនៅខេត្ត Zhejiang សម្រេចបានការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍
2022-09-28 10:59:58cri
Share with:

នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៧ លោក Xi Jinping លេខាធិការបក្សប្រចាំនៅខេត្ត Zhejiang បានចុះត្រួតពិនិត្យការងារនៅសាកលវិទ្យាល័យខេត្ត Zhejiang ពាក្យគន្លឹះរបស់ការចុះត្រួតពិនិត្យការងារលើកនេះគឺ ស្បែកជើង ។

នៅពេលនោះ ឧស្សាហកម្មស្បែកជើងនៅ ខេត្ត Zhejiang មានចំនួនប្រហែល ៤០% នៃទីផ្សារប្រទេសចិន ស្មើនឹង ២០% នៃទីផ្សារពិភពលោក ។ ប៉ុន្តែកម្រិតនៃការអភិវឌ្ឍទូទៅនៃឧស្សាហកម្មនេះមានកម្រិតទាប គួបផ្សំនឹងការកើនឡើងនៃថ្លៃពលកម្មនិងការកើនឡើងតម្លៃវត្ថុធាតុដើម បណ្តាលឱ្យប្រាក់ចំណេញនៃសហគ្រាសទាបណាស់ ។

ប៉ុន្តែតើការផលិតស្បែកជើងនេះមានទំនាក់ទំនងអ្វីជាមួយសាកលវិទ្យាល័យ?

តាមពិត សាកលវិទ្យាល័យខេត្ត Zhejiang មានសាស្ត្រាចារ្យម្នាក់ដែលធ្វើការសិក្សាស្រាវជ្រាវអំពីការរចនាផលិតផលដែលជំនួយដោយកុំព្យូទ័រគាត់ឈ្មោះ Geng Weidong គាត់បានសហការជាមួយរោងចក្រស្បែកជើងលើវិស័យឧស្សាហកម្មនិងការសិក្សានិងស្រាវជ្រាវ ហើយបានបង្កើតកម្មវិធីឧស្សាហកម្មដោយឯករាជ្យ ដែលអាចបង្កើតជាពុម្ព3Dយ៉ាងត្រឹមត្រូវដោយផ្អែកលើទម្រង់ជើង ។ ទម្រង់ជើងស្បែកជើងដែលផលិតពីពុម្ពនេះអាចសមនឹងទម្រង់ជើងរបស់អតិថិជនយ៉ាងជាក់លាក់ ។ ប្រសិនបើប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ អាចសម្រេចបាននូវការផលិតស្បែកជើងតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មិនត្រឹមតែបំពេញតម្រូវការគុណភាពខ្ពស់របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយកាកសំណល់យ៉ាងច្រើន ហើយបានបង្កើនតម្លៃបន្ថែមនៃឧស្សាហកម្មទៀតផង។

លោក Xi Jinping បានពិចារណាថា ប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ដើម្បីជួយដល់ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផលិតកម្មបែបប្រពៃណីរបស់ខេត្ត Zhejiang ។ គម្រោងរបស់លោក Geng Weidong នេះបានទាក់ទាញភ្នែករបស់លោក Xi Jinping យ៉ាងជ្រាលជ្រៅ ។ នៅក្នុងបន្ទប់សន្និសីទរបស់សាលា លោក Xi Jinping បានសួរសំណួរជាច្រើន ។

បន្ទាប់ពីបានស្តាប់ចម្លើយរបស់លោក Geng Weidong និងអ្នកផ្សេងទៀត លោក Xi Jinping នៅតែមានអារម្មណ៍ថា មិនគ្រប់គ្រាន់ទេ ។ ដោយឃើញឧបករណ៍សម្រាប់ប្រមូលទម្រង់ជើងនៅក្នុងបន្ទប់សន្និសីទ លោកបានស្នើឱ្យសាកល្បងវា ។

លោក Xi Jinping បានបោះជើងទទេរម្ខាងជាន់លើវេទិកាកញ្ចក់ ។  កាមេរ៉ាឌីជីថលចំនួន ១០ គ្រឿងបានថតស្កែនឡើងចុះ  ឆ្វេងស្តាំ នូវទម្រង់ជើងរបស់លោក ។ 

លោក Xi Jinping នៅតែពាក់ស្បែកជើងនិងស្រោមជើង ហើយពុម្ព3Dនៃជើងរបស់លោកបានបង្ហាញខ្លួននៅលើអេក្រង់កុំព្យូទ័រក្នុងរយៈពេលតិចជាង ៣០ វិនាទី ។ លោក Xi Jinping បានដើរទៅមើលពុម្ព3Dយ៉ាងយកចិត្តទុកដាក់ ។ នៅពេលដែលលោកបានចាកចេញពីសាកលវិទ្យាល័យខេត្ត Zhejiang លោកបានកាន់ដៃលោក Geng Weidong ដើរបណ្ដើរនិយាយបណ្ដើរ រហូតដល់លោកឡើងឡាន ។

ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផលិតកម្មរបស់ខេត្ត Zhejiang នេះគឺជាអ្វីដែលលោក Xi Jinping បានបន្តជំរុញចាប់តាំងពីលោកបានចូលកាន់តំណែងនៅខេត្ត Zhejiang តាំងពីឆ្នាំ ២០០២ មក ។ លោកបានហៅវាថា "ផ្ទេរប្តូរបក្សីមិនល្អចេញពីទ្រុង"៖ មិនត្រូវពន្លឿនការផ្លាស់ប្តូរនៃរបៀបកំណើនសេដ្ឋកិច្ច ធ្វើឱ្យ "បក្សីល្អ" ដែល "ស៊ីតិច ពងច្រើននិងហើរឆ្ងាយ"ដឹកនាំសេដ្ឋកិច្ចរបស់ខេត្ត Zhejiang

ហេតុអ្វីបានជាធ្វើបែបនេះ?

នៅពេលនោះ ប្រទេសចិនបានចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក ឧស្សាហកម្មផ្សេងៗបានចាប់ផ្តើមប្រឈមមុខនឹងការប្រកួតប្រជែងអន្តរជាតិ ។ ខេត្ត Zhejiang ធ្លាប់បានផ្អែកលើអត្ថប្រយោជន៍ដែលឈានមុខគេចូលទីផ្សារ និងបង្កើតក្រុមឧស្សាហកម្មមួយចំនួនដែលមានគុណសម្បត្តិក្នុងការប្រកួតប្រជែងនៅក្នុងស្រុក ។ ប៉ុន្តែនៅពេលដែលចូលក្នុងទីផ្សារអន្តរជាតិ គុណសម្បត្តិត្រូវបានបាត់បង់ ៖ កម្រិតឧស្សាហកម្មមានកម្រិតទាប សមត្ថភាពច្នៃប្រឌិតបច្ចេកវិទ្យាខ្សោយ ហើយសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពគឺអន់ ។ បន្ទាប់ពីចូលក្នុង WTO ខេត្ត Zhejiang ដែលជាកន្លែងត្រួសត្រាយផ្លូវនៃកំណែទម្រង់និងការបើកទូលាយបានប្រឈមមុខនឹងការប្រកួតប្រជែងទីផ្សារអន្តរជាតិមុនគេ ។

តើធ្វើដូចម្តេចដើម្បីបង្កើនសមត្ថភាពផលិតឧបករណ៍របស់សហគ្រាសខេត្ត Zhejiang ? បន្ទាប់ចុះត្រួតពិនិត្យការងារនៅកន្លែងផ្សេងៗ លោក Xi Jinping បានទទួលបានការសន្និដ្ឋាន ខេត្ត Zhejiang ត្រូវពន្លឿនការកសាងមូលដ្ឋានផលិតកម្មទំនើប ។ លោកក៏បានលើកឡើងថា បន្ទាប់ពីបានចូលជាសមាជិក WTO ខេត្ត Zhejiang គួរតែប្រកាន់យកអាកប្បកិរិយាសកម្មបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការប្រកួតប្រជែងក្នុងវិសាលភាពកាន់តែធំនិងកម្រិតកាន់តែស៊ីជម្រៅ ។

ដើម្បីសម្រេចបាននូវគោលដៅ"ផ្ទេរបក្សីមិនល្អចេញពីទ្រុង" លោក Xi Jinping ផ្ទាល់បានចូលក្នុងការងារនេះ ។ លោកបានកែលម្អយន្តការការងារនៃការនាំចូលទុនក្នុងស្រុកនិងបរទេស ប្រើប្រាស់មូលធនដែលមានគុណភាពខ្ពស់ក្នុងស្រុកនិងបរទេស បច្ចេកវិទ្យាទំនើបធនធានមនុស្សនិងធនធានគ្រប់គ្រង បន្តលើកកម្ពស់កម្រិតនៃការអភិវឌ្ឍឧស្សាហកម្មរបស់ខេត្ត Zhejiang ។ លោកបានលើកទឹកចិត្តសហគ្រាសនៅខេត្ត Zhejiang ឱ្យចេញទៅក្រៅនិងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍នៅតំបន់ផ្សេងទៀតនិងទីផ្សារអន្តរជាតិ ដើម្បីកែលម្អកម្រិតឧស្សហកម្មផលិតកម្ម ។

ដោយសារការលើកកម្ពស់គុណភាពនិងការផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលរបស់លោក Geng Weidong សាស្រ្តាចារ្យសាកលវិទ្យាល័យ Zhejiang បានជំរុញដោយជោគជ័យដល់ឧស្សាហកម្មស្បែកជើងនៅខេត្ត Zhejiang ព័ត៌មានភាវូបនីយកម្មជំរុញដល់ឧស្សាហកម្មប្រពៃណីបានក្លាយជាការពិត ។

ក្រោមការដឹកនាំជាយុទ្ធសាស្រ្តនៃការប្រកាន់ខ្ជាប់នូវការដើរលើមាគ៌ានៃឧស្សាហូបនីយកម្មបែបថ្មីរបស់លោក Xi Jinping ខេត្ត Zhejiang សម្រេចបាននូវការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មផលិតកម្មផែនទីបង្ហាញផ្លូវស្តីពី"ផ្ទេរបក្សីមិនល្អចេញពីទ្រុង"នៃឧស្សាហកម្មផលិតកម្មរបស់ខេត្ត Zhejiang ដែលលោក Xi Jinping លើកឡើងបានក្លាយជាការពិត ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស