ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញអាមេរិក៖ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យពិភពលោកមានវិបុលភាព
2022-09-28 15:08:05cri
Share with:

      ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិននាពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញផ្នែកគោលនយោបាយការទូតអាមេរិកបានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនទទួលបានជោគជ័យយ៉ាងខ្លាំង ព្រមទាំងរីករាយចែករំលែកបទពិសោធអភិវឌ្ឍន៍ជាមួយប្រទេសផ្សេងទៀត។ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ភាពសម្បូរសប្បាយនិងសុភមង្គលរបស់មនុស្សគ្រប់រូប ក៏ដូចជាស្ថិរភាពនៃពិភពលោក គឺជា"ពុទ្ធិរបស់ចិន"។

      លោកSourabh Guptaអ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិន-អាមេរិកនៃសហរដ្ឋអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់មួយចំនួនរបស់លោកខាងលិចចំពោះប្រទេសចិនគឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច ឧទាហរណ៍ដូចជា ការចោទប្រកាន់ដោយផ្តេសផ្តាសថា ប្រទេសចិនបានបង្ខិតបង្ខំឱ្យប្រទេសដទៃទៀតអនុវត្តតាមរូបមន្តអភិវឌ្ឍន៍របស់ចិន។ លោកបានថ្លែងថា"ខ្ញុំសម្គាល់ថា ប្រទេសចិនមិនបាច់ព្រួយបារម្ភចំពោះរឿងនេះទេ ការរួមចំណែកដ៏ធំបំផុតដែលប្រទេសចិនអាចធ្វើជូនសហគមន៍អន្តរជាតិ វាជាការជួយប្រទេសដទៃទៀតឱ្យសម្រេចបាននូវភាពរុងរឿងថ្កុំថ្កើង”៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស