ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ធំបំផុត តែបែរជាមួលបង្កាច់ប្រទេសដទៃទៀតឥតឈប់ឈរ
2022-09-27 10:54:33cri
Share with:

កាលពីថ្ងៃទី២៦ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយតបនឹងរបាយការណ៍ពាក់ព័ន្ធដែលប្រកាសដោយការិយាល័យសង្កេតបណ្តាញអ៊ីនធើណេតនៃសកលវិទ្យាល័យ Stanford ថា ជាច្រើនឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានបង្កើតបណ្តាញឃោសនាដ៏ធំនៅលើបណ្តាញទំនាក់ទំនងសង្គមដែលសំដៅចំពោះប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ជាដើម ដើម្បីបំផុសសកម្មភាពឃោសនានយោបាយនិងបង្កពាក្យចចាមអារ៉ាមតាមរយៈការបង្កើតគណនីក្លែងក្លាយ ផ្សព្វផ្សាយខ្លឹមសារប្រហាក់ប្រហែលគ្នានិងបំផុសឱ្យមានបញ្ហាជាចំណុចក្តៅជាដើម ។

លោក Wang Wenbin បានថ្លែងថា មិនថា អាវុធប្រល័យលោកទ្រង់ទ្រាយធំរបស់អ៊ីរ៉ាក់ មួកសុវត្ថិភាពពណ៌សដែលជាអង្គការស៊ីវិលរបស់ស៊ីរី ឬក៏ការប្រល័យពូជសាសន៍នៅភូមិភាគស៊ីនជាំងប្រទេសចិននោះទេ សុទ្ធតែនឹងក្លាយជាសញ្ញាដែលសហរដ្ឋអាមេរិកត្រូវបាត់បង់កេរ្តិ៍ឈ្មោះ ។ សហរដ្ឋអាមេរិកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយគ្រប់បែបយ៉ាងបានត្រូវមនុស្សកាន់តែច្រើនឡើងៗលើពិភពលោកមើលឃើញយ៉ាងច្បាស់ ហើយក៏មុខជានឹងត្រូវរងការរិះគន់ដូចទង្វើអនុត្តរភាពនិយមរបស់សហរដ្ឋអាមេរិកជាមិនខាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស