ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសប៉ាគីស្ថានតំណាងឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថារួមក្នុងសន្និសីទនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
2022-09-27 15:45:37cri
Share with:

    នៅថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសប៉ាគីស្ថានតំណាងឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថារួមដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមានអធិបតេយ្យភាពជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ កិច្ចការហុងកុង ស៊ីនជាំងនិងស៊ីចាំងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ ពួកយើងប្រឆាំងនឹងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សក្លាយទៅជាបញ្ហានយោបាយនិងការអនុវត្តស្តង់ដារពីរ ក៏ដូចជាប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។

    ក្រៅពីនេះ ក៏មានប្រទេសជាង ២០ ផ្សេងទៀតបានថ្លែងសុន្ទរកថាដោយឡែកពីគ្នាដើម្បីសម្តែងការគាំទ្រចំពោះប្រទេសចិន ពោលគឺ មានប្រទេសសរុបជិត ១០០ បានសម្តែងការយោគយល់និងគាំទ្រចំពោះគោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសចិនតាមរយៈវិធីខុសៗគ្នា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស