ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធើណែតពីអង្គការ NSA នៃប្រទេសអាមេរិក
2022-09-27 16:57:54cri
Share with:

    នៅថ្ងៃទី២២ខែមិថុនាឆ្នាំនេះ  សកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនបានចេញផ្សាយ សេចក្តីថ្លែងការណ៍បើកចំហថា សកលវិទ្យាល័យនេះបានរងការវាយប្រហារតាមបណ្តាញអ៊ីនធើណែពីបរទេស  បន្ទាប់មក អាជ្ញាធរប៉ូលីសទីក្រុងXi’an បានធ្វើការស៊ើបអង្កេតជាផ្លូវការចំពោះរឿងនេះ  មជ្ឈមណ្ឌលនៃដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិនៃប្រទេសចិននិងក្រុមហ៊ុន៣៦០បានរួមគ្នាបង្កើតក្រុមបច្ចេកទេស  ចូលរួមដំណើរទាំងស្រុងនៃការងារវិភាគផែ្នកបច្ចេកទេសរបស់សំណុំរឿងនេះព្រមទាំងបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនបានរងការវាយប្រហារតាមបណ្តាញអ៊ីនធើណែពីអង្គការNSAនៃប្រទេសអាមេរិកនៅថ្ងៃទី៥ខែកញ្ញា ។ របាយការណ៍ស៊ើបអង្កេតបានចង្អុលបង្ហាញថា  ប្រភពវាយប្រហារតាមបណ្តាញអ៊ីនធើណែតលើកនេះ គឺមកពីការិយាល័យប្រតិបត្តិការឈ្លានពានពិសេស(TAO)របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA) ។ ថ្ងៃទី២៧ខែកញ្ញា ក្រុមបច្ចេកទេសបានចេញផ្សាយម្តងទៀតនូវរបាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍វាយប្រហារតាមបណ្តាញអ៊ីនធើណែ ។ របាយការណ៍បានបង្ហើបឱ្យដឹងថា ការិយាល័យប្រតិបត្តិការឈ្លានពានពិសេស(TAO)  បានបង្កើតច្រកផ្លូវដែលហៅថា "ស្របច្បាប់"ដើម្បីភ្ជាប់ចូលពីចម្ងាយទៅកាន់បណ្តាញទិន្នន័យស្នូលនៃប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន ក្នុងដំណើរវាយប្រហារតាមបណ្តាញអ៊ីនធើណែតចំពោះសកលវិទ្យាល័យភាគពាយ័ព្យប្រទេសចិន  ព្រមទាំងបានសម្រេចការលួចចូលនិងគ្រប់គ្រងចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន ។

   លោក Yang Tao អគ្គនាយកនៃអគ្គនាយកដ្ឋានអាមេរិកខាងជើងនិងអូសេអានីនៃក្រសួងការបរទេសចិនបានថ្លែងថា  បច្ចុប្បន្ននេះ  របាយការណ៍ស៊ើបអង្កេតដែលចេញផ្សាយដោយមជ្ឈមណ្ឌលដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិន និងក្រុមហ៊ុន ៣៦០ ស្តីពីការដែលស្ថាប័នក្រោមឱវាទទីភ្នាក់ងារសន្តិសុខជាតិអាមេរិក បានវាយប្រហារតាមបណ្តាញអ៊ីនធើណែតចំពោះសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន  គឺជារឿងពិតជាក់ច្បាស់និងមានភស្តុតាងរឹងមាំនិងពេញលេញ ។  នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលអាមេរិកធ្វើការវាយប្រហារតាមបណ្តាញអ៊ីធើណែតនិងលួចយកព័ត៌មានរសើបពីអង្គការប្រទេសចិន ។ ទង្វើរបស់ភាគីអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរចំពោះការសម្ងាត់បច្ចេកទេសរបស់អង្គការពាក់ព័ន្ធនៃប្រទេសចិន  បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម័្ពន្ធគន្លឹះរបស់ប្រទេសចិន ព្រមនិងសន្តិសុខព័ត៌មានបុគ្គលរបស់ប្រជាពលរដ្ឋចិន   ដាច់ខាតត្រូវបញ្ឈប់ភ្លាម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស