ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ព័ន្ធបក្សស្តាំនិយមនិងកណ្តាលនិយមរបស់អ៊ីតាលីឈ្នះអាសនៈភាគច្រើនក្នុងរដ្ឋសភា
2022-09-27 11:19:02cri
Share with:

      ថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្រសួងមហាផ្ទៃនៃប្រទេសអ៊ីតាលីបានប្រកាសលទ្ធផលរាប់សន្លឹកឆ្នោតនៃការិយាល័យបោះឆ្នោតភាគច្រើន ។ សម្ព័ន្ធបក្សស្តាំនិយមនិងកណ្តាលនិយមដែលបង្កើតឡើងដោយបក្សបងប្អូន បក្សសហព័ន្ធនិងបក្សកម្លាំងអ៊ីតាលីទទួលបានសំឡេងឆ្នោតចំនួន ៤៤ភាគរយ ត្រូវជា១១២ អាសនៈ ក្នុងព្រឹទ្ធសភា និង ៤៣,៨ភាគរយ ក្នុងសភាតំណាងរាស្ត្រ ត្រូវជា ២៣៥ អាសនៈ ។

      គណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនបំផុត គឺបក្សបងប្អូន ដែលទទួលបានសំឡេងឆ្នោតចំនួន២៦ភាគរយក្នុងសភាទាំងពីរ ដែលច្រើនជាបក្សផ្សេងទៀតនៃសម្ព័ន្ធបក្សស្តាំនិយមនិងកណ្តាលនិយមយ៉ាងច្រើន ។ អនុលោមតាមកិច្ចព្រមព្រៀងស្តីពីការបោះឆ្នោតរបស់សម្ព័ន្ធបក្សស្តាំនិយមនិងកណ្តាលនិយម លោកស្រី Meloni មេដឹកនាំរបស់បក្សនេះប្រហែលនឹងឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីស្ត្រីទីមួយនៃប្រទេសអ៊ីតាលី ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស