ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនកំពុងធ្វើទម្រង់បែបបទក្នុងស្រុក ដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»ក្នុងពេលឆាប់ៗ
2022-09-27 11:03:31cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៦ខែកញ្ញា លោកWangWenbingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា «ពិធីសារកាំភ្លើង»ជាពិធីសារដ៏សំខាន់មួយនៃ«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំចាត់ចែង» ហើយក៏ជាឯកសារផ្លូវច្បាប់អន្តរជាតិដ៏សំខាន់លើវិស័យគ្រប់គ្រងអាវុធធុនតូចនិងស្រាលផងដែរ ។ភាគីចិនកំពុងធ្វើទម្រង់បែបបទផ្លូវច្បាប់ក្នុងស្រុកតាមការកំណត់ពាក់ព័ន្ធ ដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»ក្នុងពេលឆាប់ៗ។

      លោកWangWenbingបានលើកឡើងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ប្រទេសចិនបានក្លាយជាប្រទេសមួយដែលមានសុវត្ថិភាពបំផុតនិងមានបទឧក្រិដ្ឋហិង្សាដោយកាំភ្លើងតិចបំផុតលើពិភពលោក។ ប្រទេសចិនអនុវត្តយ៉ាងតឹងរ៉ឹងនូវការគ្រប់គ្រងការនាំចេញសព្វាវុធ អនុវត្តយ៉ាងផ្ចិតផ្ចង់នូវករណីយកិច្ចអន្តរជាតិរបស់ខ្លួន ក៏ដូចជាធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដែលទទួលការកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស