ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះករណីដែលនាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូនបានបញ្ចេញមតិដ៏យុត្តិធម៌ចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ព្រមនិងស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់
2022-09-27 11:21:26cri
Share with:

    ទាក់ទិននឹងរឿងដែលលោក Manasseh Damukana Sogavare នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសាឡូម៉ូនបានបញ្ចេញមតិដ៏យុត្តិធម៌ចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ព្រមនិងស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ លោក WangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែកញ្ញាថា ភាគីចិនសូមវាយតម្លៃខ្ពស់ចំពោះការនេះ ។

    លោក Wang Wenbin បានលើកឡើងថា "ការបង្ហាញឥរិយាបថរបស់លោកនាយករដ្ឋមន្ត្រី Manasseh Damukana Sogavare ជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះការពិភាក្សាដោយគ្មានហេតុផលនិងការចោទប្រកាន់មិនពិតរបស់មជ្ឈដ្ឋានមតិខាងក្រៅចំពោះទំនាក់ទំនងរវាងចិននិងសាឡូម៉ូន គាំពារសិទ្ធិសមហេតុផលរបស់ប្រទេសទាំងពីរ ចិននិងសាឡូម៉ូនក្នុងការធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការជាប្រក្រតី ក៏ដូចជាបញ្ចេញមតិដ៏យុត្តិធម៌ចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ព្រមនិងស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់ ភាគីចិនសូមវាយតម្លៃខ្ពស់ចំពោះការនេះ ។ ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ប្រទេសជាច្រើនបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយដែលបានបង្ហាញម្តងទៀតថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពទូទៅនៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ៕"

អ្នកបកប្រែ:魏伟
ប្លុកពិសេស