ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានថ្លែងថា សេដ្ឋកិច្ចអាមេរិកប្រឈមមុខនឹងបញ្ហាដ៏ធំសម្បើម
2022-09-27 11:09:54cri
Share with:

កាលពីថ្ងៃទី២៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Stephen Moore អតីតទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ទន្ទឹមនឹងការដំឡើងអត្រាការប្រាក់យ៉ាងច្រើននៃប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ហានិភ័យនៃការដែលសេដ្ឋកិច្ចពិភពលោកថមថយចុះបានកើនឡើងខ្លាំង សេដ្ឋកិច្ចអាមេរិកប្រឈមមុខនឹងបញ្ហាដ៏ធំសម្បើម ហើយពិបាករកមធ្យោបាយសម្រាប់ដោះស្រាយ ។

លោក Stephen Moore បានថ្លែងថា ការយល់ដឹងរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនិងរដ្ឋាភិបាលអាមេរិកចំពោះអតិផរណានៅឆ្នាំមុនគឺខុសឆ្គងទាំងស្រុង ។ កាលនោះពួកគេបាននិយាយថា អតិផរណាគឺជារឿងបណ្តោះអាសន្ន ប៉ុន្តែការពិតគឺ អតិផរណាគឺកើតមានជាយូរណាស់មកហើយ ។ លោក Stephen Moore យល់ឃើញថា រដ្ឋាភិបាលអាមេរិកទម្លាក់ថវិកា១ទ្រីលានដុល្លារអាមេរិកឱ្យចរាចរណ៍ក្នុងទីផ្សារទាំងកម្រោល នេះជាដើមហេតុនៃការបង្កឱ្យមានអតិផរណា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស