ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៣ មកនៅត្រឹម ២,២ ភាគរយ
2022-09-27 15:41:37cri
Share with:

    នៅថ្ងៃទី ២៦ ខែកញ្ញា អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍បានចេញផ្សាយរបាយការណ៍ស្តីពីការរំពឹងទុកចំពោះសេដ្ឋកិច្ចសកលក្នុងដំណាក់កាលពាក់កណ្តាលដោយបានបង្ហាញថា កម្រិតបង្អង់ល្បឿននៃកំណើនសេដ្ឋកិច្ចសកលលើសពីការប៉ាន់ប្រមាណពីមុន ហេតុនេះ តាមការប៉ាន់ប្រមាណថ្មី អត្រាកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ ចំណែកឯអត្រាកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ នឹងបង្អង់ល្បឿនថែមទៀត គឺមកនៅត្រឹម ២,២ ភាគរយ ។

    របាយការណ៍នេះបានឱ្យដឹងទៀតថា ផលប៉ះពាល់បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែបន្តកើតមានដដែល វិបត្តិអ៊ុយក្រែនបាននិងកំពុងបណ្តាលឱ្យតម្លៃថាមពលនិងគ្រឿងឧបភោគបរិភោគកើនឡើងយ៉ាងខ្លាំងដែលបានបន្តកើតជាសម្ពាធអតិផរណាតទៅទៀត ហេតុនេះហើយ បច្ចុប្បន្ននេះ សូចនាកររបស់អង្គភាពសេដ្ឋកិច្ចជាច្រើនបានបង្ហាញថា កំណើនសេដ្ឋកិច្ចមានភាពថមថយចុះក្នុងរយៈពេលយូរ ។

    របាយការណ៍បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ១,៥ ភាគរយនៅឆ្នាំនេះ តែនឹងបង្អង់ល្បឿនមកនៅត្រឹម ០,៥ ភាគរយនៅឆ្នាំក្រោយ ចំណែកឯអត្រាកំណើននៃសេដ្ឋកិច្ចនៅតំបន់ប្រាក់អឺរ៉ូនឹងកើនឡើង ៣,១ ភាគរយនៅឆ្នាំនេះ តែនឹងបង្អង់ល្បឿនមកនៅត្រឹម ០,៣ ភាគរយនៅឆ្នាំក្រោយ សេដ្ឋកិច្ចនៃប្រទេស G20 នឹងកើនឡើង ២,៨ ភាគរយនិង ២,២ ភាគរយដោយឡែកពីគ្នានៅឆ្នាំនេះនិងឆ្នាំក្រោយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស