ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើឡើងក្នុងបរិយាកាសមានវិវាទ ប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយថា ការនេះនឹងចំណាយអស់ “មរតក”ដែលលោកបន្សល់ទុកឱ្យបក្សប្រជាធិបតេយ្យសេរី
2022-09-27 15:50:08cri
Share with:

ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើឡើងនៅក្រុងតូត្យូនៅថ្ងៃទី២៧ខែកញ្ញានេះ ។ ភ្ញៀវជាតិនិងអន្តរជាតិប្រហែល៣ពាន់៦រយនាក់និងឥស្សរជនបរទេសចំនួន៧រយនាក់បានចូលរួមពិធីបុណ្យសពរបស់លោក ប៉ុន្តែតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Kyodo ជប៉ុនឱ្យដឹងថា ប្រជាជនជប៉ុនលើសពី៦០ភាគរយបានប្រឆាំងការរៀបចំធ្វើពិធីបុណ្យសពថ្នាក់ជាតិជូនលោក Shinzo Abe ដែលមានមូលហេតុបូករួមទាំងសោហ៊ុយសម្រាប់រៀបចំធ្វើពិធីបុណ្យសពថ្នាក់ជាតិដ៏ខ្ពស់ដែលមានតម្លៃជិត១២លានដុល្លារអាមេរិក ការវាយតម្លៃដ៏ស្មុគ្រស្មាញចំពោះមរតកនយោបាយរបស់លោក Shinzo Abe ព្រមទាំងទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរវាងបក្សប្រជាធិបតេយ្យសេរីជប៉ុននិងសហព័ន្ធគ្រួសារនៃសន្តិភាពនិងបង្រួបបង្រួមពិភពលោក ។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg របស់អាមេរិកបានផ្សាយដំណឹងកាលពីថ្ងៃទី២៦ខែកញ្ញាឱ្យដឹងថា នៅខែកក្កដា ពេលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនសម្រេចចិត្តរៀបចំធ្វើពិធីបុណ្យសពថ្នាក់ជាតិជូនលោក Shinzo Abe ប្រហែលគឺចង់ឱ្យជប៉ុនមាន ខណៈពេលដ៏សាមគ្គីគ្នាមួយ ។ ប៉ុន្តែលោកគិតស្មានមិនដល់ថា រយៈពេលត្រឹមតែពីរខែក្រោយមក ការអាណិតអាសូរចំពោះការរងគ្រោះរបស់លោក Shinzo Abe មិនត្រឹមតែមិនបានប្រែក្លាយទៅជាការលើកកម្ពស់អត្រាគាំទ្រចំពោះបក្សប្រជាធិបតេយ្យសេរីនោះទេ ប៉ុន្តែប្រជាជនជប៉ុនបែរជាចាប់ផ្តើមអាណិតអាសូរចំពោះឃាតករដែលបាញ់សម្លាប់លោក Shinzo Abe ទៅវិញ ដូច្នេះ ពិធីបុណ្យសពថ្នាក់ជាតិមួយលើកនេះបានចំណាយអស់ មរតកដែលលោក Shinzo Abe បានបន្សល់ទុកឱ្យបក្សប្រជាធិបតេយ្យសេរី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស