ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Edward Snowden ទទួលបានសញ្ជាតិរុស្ស៊ី
2022-09-27 15:47:07cri
Share with:

    នៅថ្ងៃទី ២៦ ខែកញ្ញា លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យស្តីពីការសម្រេចចិត្តផ្តល់អត្តសញ្ញាណជាពលរដ្ឋរុស្ស៊ីដល់ឥស្សរជនជាច្រើនរូបក្នុងនោះបូករួមទាំងលោក Edward Snowden អតីតបុគ្គលិកនៃក្រុមហ៊ុនផ្តល់សេវាកម្មដល់កិច្ចការពារជាតិរបស់អាមេរិកផងដែរ ។

    លោក Dmitri Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មាននាថ្ងៃដដែលនោះថា នៅពេលមុននេះ លោក Edward Snowden ធ្លាប់ដាក់ពាក្យស្នើសុំចូលសញ្ជាតិរុស្ស៊ី ។ ក្រៅពីនេះ លោកភូទីនគ្មានផែនការហើយក៏គ្មានបំណងជួបជាមួយលោក Edward Snowden នោះទេ ។

   គួររំលឹកថា កាលពីឆ្នាំ ២០១៣ លោក Edward Snowden បានលាតត្រដាងនូវរឿងអាស្រូវតាមរយៈប្រព័ន្ធសារព័ត៌មានថា រដ្ឋាភិបាលអាមេរិកបានលួចស្តាប់ក្នុងទ្រង់ទ្រាយធំចំពោះទូរស័ព្ទទាំងជាតិនិងអន្តរជាតិ ក៏ដូចជាឃ្លាំមើលខ្លឹមសារលើបណ្តាញទូរគមនាគមន៍តាមបណ្តាញអ៊ីនធឺណែតផងដែរដែលបណ្តាលឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើផ្ទៃអន្តរជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស