ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បំពេញទស្សនកិច្ចនៅកាតាដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាផ្គត់ផ្គង់ឧស្ម័នធម្មជាតិជាដើម
2022-09-26 11:00:06cri
Share with:

    យប់ថ្ងៃទី ២៥ ខែកញ្ញា ព្រះចៅTamim bin Hamad Al Thani នៃប្រទេសកាតាបានជួបសន្ទនាជាមួយលោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចនៅកាតា ។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាស្តីពីកាតាពង្រីកការនាំចេញឧស្ម័នធម្មជាតិទៅកាន់អាល្លឺម៉ង់ជាដើម ។

    ព្រះចៅ Tamim bin Hamad Al Thani បានមានព្រះបន្ទូលក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារថា ក្រុមហ៊ុនថាមពលនៃប្រទេសទាំងពីរកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យថាមពល ហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសកាតាបានខិតខំប្រឹងប្រែងជាប់រហូតដើម្បីពង្រីកទ្រង់ទ្រាយផលិតកម្មនៃអណ្តូងឧស្ម័នធម្មជាតិនៅភាគខាងជើងក្នុងន័យឆ្លើយតបនឹងតម្រូវការខាងថាមពលជាសកលដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

    ចំណែកលោក Olaf Scholz បានលើកឡើងថា ភាគីអាល្លឺម៉ង់រំពឹងថា នឹងទទួលបានការវិវឌ្ឍក្នុងការនាំចូលឧស្ម័នធម្មជាតិរាវពីកាតា ហើយធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផលិតថាមពលអគ្គិសនី អាកាសចរណ៍និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីជាដើម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស