ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីទូរទស្សន៍ឈ្មោះ 《រសជាតិប្រទេសចិន》 ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានជប៉ុនបានចាក់ផ្សាយនៅប្រទេសជប៉ុន
2022-09-26 14:59:14cri
Share with:

ក្នុងឱកាសខួបទី៥០ដែលចិននិងជប៉ុនមានទំនាក់ទំនងផ្លូវទូតជាប្រក្រតីឡើងវិញ កម្មវិធីវប្បធម៌ឈ្មោះ រសជាតិប្រទេសចិន ដែលសហការផលិតដោយមជ្ឈមណ្ឌលភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុន BS YOSHIMOTO របស់ជប៉ុនបានចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃទី២៥ខែកញ្ញានៅប៉ុស្តិ៍ BS YOSHIMOTO ដែលជាប៉ុស្តិ៍ទូរទស្សន៍ផ្កាយរណបទូទាំងប្រទេសជប៉ុន ។ នេះជាកម្មវិធីទូរទស្សន៍ដែលចាក់ផ្សាយជាប្រចាំតែមួយគត់ដែលសហការផលិតដោយប្រព័ន្ធសារព័ត៌មានចិននិងជប៉ុនគិតមកទល់បច្ចុប្បន្ននេះ ។

កម្មវិធី រសជាតិប្រទេសចិន ផ្តោតលើវប្បធម៌ហូបចុកដែលមានលក្ខណៈពិសេសនៅតំបន់នានានៃប្រទេសចិន ដើម្បីបង្កើនការស្វែងយល់របស់ប្រជាជនជប៉ុនចំពោះប្រទេសចិន ។ បន្ទាប់ពីចាក់ផ្សាយ កម្មវិធីនេះទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីទស្សនិកជនជប៉ុន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស