ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសហុងគ្រី៖ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបានបណ្តាលឱ្យអឺរ៉ុបរងការខាតបង់យ៉ាងខ្លាំង
2022-09-26 15:14:20cri
Share with:

   ថ្ងៃទី២៥ ខែកញ្ញា ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចជាមួយក្រៅប្រទេសរបស់ប្រទេសហុងគ្រីបានថ្លែងថា ផលប៉ះពាល់ចំពោះអឺរ៉ុបដែលបណ្តាលមកពីអឺរ៉ុបដាក់ទណ្ឌកម្មទៅលើរុស្ស៊ី គឺធ្ងន់ធ្ងរជាងផលប៉ះពាល់ចំពោះរុស្ស៊ីយ៉ាងខ្លាំង ដូច្នេះ នេះជាការ “បរាជ័យទាំងស្រុងមួយលើក” ។

      លោក Szijjarto បានថ្លែងទៀតថា ខណៈពេលអឺរ៉ុបធ្វើការពិគ្រោះពិភាក្សាជុំទីមួយពីវិធានការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ធ្លាប់ប៉ាន់ប្រមាណថារុស្ស៊ីនឹងចុះញ៉ម ។ ប៉ុន្តែ តាមការពិត ការដាក់ទណ្ឌកម្មបាននាំមកនូវការខាតបង់យ៉ាងខ្លាំងដល់អឺរ៉ុប បណ្តាលឱ្យអត្រាអតិផរណារបស់អឺរ៉ុបកើនឡើងយ៉ាងខ្លាំង ថវិកាសាធារណៈនិងតម្លៃគ្រឿងឧបភោគបរិភោគក៏បានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចប្រឈមនឹងហានិភ័យថមថយចុះ ។

        លោក Szijjarto បានលើកឡើងថា អាមេរិកបាននិងកំពុងទទួលបានផលចំណេញពីវិធានការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ។ ខណៈពេលសេដ្ឋកិច្ចអឺរ៉ុបឆ្ពោះទៅកាន់ភាពថមថយចុះដោយសារការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចអាមេរិកបែរជាអាចទទួលបានកម្លាំងប្រកួតប្រជែង ដោយសារកត្តាដូចជាតម្លៃថាមពលទាបបង្គួរជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស