នាពេលថ្មីៗកន្លងទៅនេះ ព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំស្តីពី “ បរិស្ថាន អភិវឌ្ឍន៍និងសិទ្ធិមនុស្ស ឆ្នាំ២០២២” នៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលើកទី៥១ បានប្រារព្ធធ្វើនៅក្រុងសៀងហៃ ។
លោក Tang Xianxing អនុប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់សកលវិទ្យាល័យ Fudan នៃប្រទេសចិនបានលើកឡើងថា ក្នុងដំណើរធ្វើនិយតកម្មបរិស្ថានអស់រយៈពេលរាប់សិបឆ្នាំកន្លងមក ប្រទេសចិនបានចាត់ទុកការបង្កើននិងការពារសិទិ្ធបរិស្ថានរបស់ប្រជាពលរដ្ឋ ជាទំនួលខុសត្រូវនិងជាភារកិច្ចរបស់ប្រទេសជាតិនិងរដ្ឋាភិបាល ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការធ្វើកំណែទម្រង់ប្រព័ន្ធឱ្យមានសុក្រឹតភាពនូវការតាក់តែងច្បាប់និងប្រព័ន្ធនយោបាយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើតរចនាសម័្ពន្ធអភិបាលកិច្ចចម្រុះ អន្តរក្រសួងនិងស្ថាប័នសហការគ្នាដើម្បីលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់ ព្រមទាំងកាន់តែយកចិត្តទុកដាក់ដល់តុល្យភាពនៃតម្លៃសិទ្ធិមនុស្សលើវិស័យខុសៗគ្នាផងដែរ ។
បច្ចុប្បន្ននេះ បញ្ហាបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហាសម្រាប់ពិភាក្សាជាលក្ខណៈសកល បញ្ហាស្តីពីតើធ្វើយ៉ាងម៉េចទើបអាចការពារបរិស្ថាននៃសិទ្ធិមនុស្សក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បានញ៉ាំងឱ្យបញ្ញវន្តនានានាំគ្នាពិគ្រោះពិភាក្សា ៕