ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រោះរាំងស្ងួតរយៈពេលយូរធ្វើឱ្យបារាំងប្រកាសអាសន្នខាងសន្តិសុខស្បៀងអាហារ
2022-09-26 15:08:56cri
Share with:

      តាំងពីចូលរដូវក្តៅឆ្នាំនេះមក ប្រទេសអឺរ៉ុបជាច្រើនបានរងគ្រោះដោយសារអាកាសធាតុក្តៅនិងរាំងស្ងួតរយៈពេលយូរ ក្រោមការវាយប្រហារពីគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវគេហៅថាជាគ្រោះកម្រមានក្នុងរយៈពេល៥រយឆ្នាំ បាធ្វើឱ្យប្រទេសកសិកម្មសំខាន់ៗរបស់អឺរ៉ុប ដែលមានបារាំងជាដើម រងការខូចខាតយ៉ាងធ្ងន់ធ្ងរ មួយផ្នែកកសិផលសំខាន់ៗបានផលកាន់តែតិច ដែលជះឥទ្ធិពលដល់សហគ្រាសពាក់ព័ន្ធ មួយផ្នែកទៀត ដំណាំកសិផលថមថយចុះ បូករួមទាំងវិបតិ្តអ៊ុយក្រែននិងអតិផរណាខ្ពស់បណ្តាលឱ្យតម្លៃស្បៀងកាន់តែខ្ពស់ ដែលបានកើតជាសម្ពាធថែមមួយកម្រិតទៀតលើវិស័យជីវភាពរស់នៅរបស់ប្រជាជន ។ ទាក់ទិននឹងរឿននេះ បារាំងបានប្រកាសអាសន្នស្តីពី “ទប់ទល់នឹងគ្រោះរាំងស្ងួត ការពារសន្តិសុខស្បៀងអាហារ” ក្នុងន័យរៀបចំចាត់ចែងផែនការរំញេចនិងជួយឧបត្ថម្ភ រំពឹងទុកថា តាមរយៈវិធានការទប់ទល់ជាច្រើនបែបយ៉ាងដើម្បីការពារសន្តិសុខស្បៀងអាហារ ។

      បន្ទាប់ពីឆ្លងកាត់ភាពរាំងស្ងួររយៈពេលយូរនៅរដូវផ្ការីក និងអាកាសធាតុក្តៅខ្លាំងនៅរដូវក្តៅ នៅខែសីហា បារាំងបានចាប់ផ្តើមរងការវាយប្រហារពីរលកក្តៅលើកទីបី នៅស្ទើរគ្រប់ខេត្តទាំងអស់ ស្ថាប័នពិនិត្យតាមដានកសិកម្មជាច្រើនបានចេញការព្រមានព្រមៗគ្នាថា អាកាសធាតុអាក្រក់ដែលមានរយៈពេលយូរ នឹងជះឥទ្ធិពលបែបគ្រោះមហន្តរាយដល់ការបង្កបង្កើតផលកសិកម្មរបស់ប្រទេសបារាំង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស