ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានជប៉ុនថ្លែងថា បញ្ហាស្តីពីការរៀបចំ “ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន”បានបង្កើនភាពបែកបាក់ខាងនយោបាយរបស់ជប៉ុន
2022-09-26 15:35:32cri
Share with:

សំដៅចំពោះពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលនឹងរៀបចំធ្វើនៅថ្ងៃទី២៧ខែកញ្ញាខាងមុខនេះ វេបសាយ Kanagawa Shimbun របស់ជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយនៅថ្ងៃទី២៦ខែកញ្ញា សម្គាល់ថា ការនេះប្រហែលនឹងបណ្តាលឱ្យជប៉ុនបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំង ។

អត្ថបទចុះផ្សាយលើវេបសាយ Kanagawa Shimbun បានលើកឡើងថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅពេលបកស្រាយអំពីអត្ថន័យនៃពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Shinzo Abe ថា ដោយសារលោក Shinzo Abe ត្រូវគេបាញ់ប្រហារខណៈពេលលោកថ្លែងសុន្ទរកថា ដូច្នេះ នេះបានបង្ហាញពីការប្តេជ្ញាចិត្តដែលមិនចុះចាញ់ចំពោះអំពើហិង្សានិងប្រកាន់ខ្ជាប់ប្រជាធិបតេយ្យ ។ តែមួយផ្នែកទៀត កម្លាំងប្រឆាំងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Shinzo Abe បានថ្លែងថា នេះគឺជាការបំផ្លាញប្រជាធិបតេយ្យ ។ ការផ្សាយដំណឹងបានសម្គាល់ថា ពាក្យប្រជាធិបតេយ្យបានក្លាយជា ពាក្យស័ក្តិសិទ្ធិមួយ ហើយការបែកបាក់របស់ជប៉ុនកំពុងមានភាពកាន់តែខ្លាំងឡើងៗ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស