ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងចាប់ផ្តើមធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីចំនួនបី បូករួមទាំងជប៉ុន កូរ៉េខាងត្បូងនិងសិង្ហបុរី
2022-09-26 15:17:32cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់សារព័ត៌មាន Reuters ឱ្យដឹងថា ក្រសួងការបរទេសអង់គ្លេសបានប្រកាសថា ថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក James Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសនិងអភិវឌ្ឍន៍របស់អង់គ្លេសនឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងសិង្ហបុរីដោយផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគីព្រមនិងការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មនិងសន្តិសុខ ។

    ក្រសួងការបរទេសអង់គ្លេសបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោក James Cleverly ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសបន្ទាប់ពីការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ។

    សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅក្រៅប្រទេស លោកនឹងជួបសន្ទនាដោយឡែកពីគ្នាជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងនិងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស