ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិក៖តាំងពីចូលឆ្នាំនេះមក មានជនជាតិអាមេរិកលើសពី២២ម៉ឺននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩
2022-09-26 11:25:59cri
Share with:

      តាមការផ្សាយដំណឹងនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអាមេរិក(ABC)បានឱ្យដឹងថា ទិន្នន័យនៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបានបង្ហាញថា គិតតាំងពីដើមឆ្នាំ២០២២មក នៅអាមេរិកមានមនុស្សចំនួន២២ម៉ឺន៥ពាន់នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ ថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ លោកស្រីWalenskyប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបានលើកឡើងថា អត្រាស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅអាមេរិកនៅតែខ្ពស់ដដែល។

      តាមការផ្សាយដំណឹងឱ្យដឹងថា ទិន្នន័យថ្មីបំផុតបង្ហាញថា គិតជាមធ្យម ក្នុងមួយថ្ងៃ គឺមានជនជាតិអាមេរិកជាង៣៥០នាក់បានស្លាប់ដោយសារមូលហេតុពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

      គួររំលឹកថា ជនជាតិអាមេរិកភាគច្រើនមិនបានរាយការណ៍ពីលទ្ធផលធ្វើតេស្តរកវីរុសជូនចំពោះរដ្ឋបាលតំបន់នោះទេ ដូច្នេះ អ្នកជំនាញបានសម្គាល់ឃើញថា ចំនួនពិតនៃករណីឆ្លងជំងឺកូវីដ១៩ប្រហែលខ្ពស់ជាងទិន្នន័យផ្លូវការយ៉ាងច្រើន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស