ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ ប្រទេសចិនមានឆន្ទៈរួមជាមួយសមាជិកប្រទេស G20 ផ្សេងទៀត ដើម្បីជំរុញយ៉ាងសកម្មនូវកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក
2022-09-25 11:31:51cri
Share with:

អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ២៤ ខែកញ្ញាឱ្យដឹងថា ពេលថ្មីៗនេះ លោក Wang Shouwen តំណាងចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម វិនិយោគនិងឧស្សាហកម្មនៃប្រទេស G20 ប្រចាំឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូ។ លោកបានថ្លែងថា ប្រទេសG20 គួរតែនាំមុខក្នុងការអនុវត្តលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១២របស់អង្គការពាណិជ្ជកម្មពិភពលោក និងជំរុញកំណែទម្រង់របស់អង្គការសហប្រជាជាតិឱ្យទទួលបានវឌ្ឍនភាពយ៉ាងប្រាកដប្រជា។ ប្រទេសចិនមានឆន្ទៈរួមជាមួយសមាជិកប្រទេស G20 ផ្សេងទៀតដើម្បីចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក និងជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

គួរឱ្យបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា ប្រទេសG20 បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មនៅប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការពិគ្រោះពិភាក្សាប្រធានបទដូចជា ការកែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក  ប្រព័ន្ធពាណិជ្ជកម្មពហុភាគីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងជំងឺឆ្លង ពាណិជ្ជកម្មឌីជីថលនិងខ្សែសង្វាក់តម្លៃសកល ការវិនិយោគប្រកបដោយនិរន្តរភាព។ល។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស