ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្លែងថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះ G77
2022-09-25 11:32:01cri
Share with:


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេសG77 និងចិន លើកទី៤៦ បានបើកធ្វើនៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២៣ខែកញ្ញា។លោកBilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានដែលជាប្រទេសប្រធាននៃG77 បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ លោកKorosi Csabaប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកBruno Rodríguez Parrillaរដ្ឋមន្ត្រីការបរទេសគុយបាបានថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំនេះ ព្រមនិងតំណាងឱ្យលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនថ្លែងសុន្ទរកថា។

លោក Zhang Jun បានវាយតម្លៃខ្ពស់ចំពោះការងាររបស់ប្រទេសប៉ាគីស្ថានដែលជាប្រទេសប្រធាន និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះគុយបាដែលត្រូវបានជ្រើសរើសជាប្រទេសប្រធានប្រចាំឆ្នាំ ២០២៣ ។ លោក Zhang Jun បានចង្អុលបង្ហាញថា ជំងឺកូវីដ១៩ ជម្លោះផ្នែកភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ វិបត្តិស្បៀងអាហារនិងថាមពល អតុល្យភាពសេដ្ឋកិច្ច និងហានិភ័យនិងបញ្ហាប្រឈមផ្សេងទៀតកំពុងផ្ទួនជាមួយគ្នា ហើយប្រទេសកំពុងអភិវឌ្ឍន៍រងឥទ្ធិពលខ្លាំងបំផុត ដូច្នេះ "ប្រទេសG77 និងចិន" ចាំបាច់ត្រូវតែរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អជាងពេលណាទាំងអស់ ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍជានិរន្តរភាពនិងសម្រេចបាននូវការអភិវឌ្ឍនិងវិបុលភាពរួម៕

អ្នកបកប្រែ:马小青
ប្លុកពិសេស