ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបាញ់បង្ហោះផ្កាយរណបពិសោធន៍-១៤និងផ្កាយរណបពិសោធន៍-១៥ដោយជោគជ័យ
2022-09-25 11:31:18cri
Share with:

វេលាម៉ោង៦និង៥៥នាទីនៅថ្ងៃទី២៥ខែកញ្ញា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបពិសោធន៍-១៤និងផ្កាយរណប-១៥ទៅកាន់លំហអវកាសដោយជោគជ័យតាមរយៈរ៉ុក្កែតដឹកជញ្ជូន Kuaizhou-១ នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបTaiyuanប្រទេសចិន ផ្កាយរណបបានចូលគន្លងតារាវិថីដែលបានកំណត់ដោយរលូន ភារកិច្ចបាញ់បង្ហោះបានទទួលជោគជ័យដោយគាប់ប្រសើរ។

ផ្កាយរណបពិសោធន៍-១៤គឺបម្រើសម្រាប់វិស័យដូចជាពិសោធន៍វិទ្យាសាស្រ្ត និងការបញ្ជាក់ពីបច្ចេកវិទ្យាថ្មីជាដើម រីឯផ្កាយរណបពិសសោធន៍-១៥គឺបម្រើសម្រាប់វិស័យដូចជាជំរឿនដីធ្លី នគរូបនិយកម្មនិងការបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយជាដើម។

ភារកិច្ចលើកនេះគឺជាការហោះហើរលើកទី១៨នៃរ៉ុក្កែតដឹកជញ្ជូន Kuaizhou -១ ។


អ្នកបកប្រែ:李展精
ប្លុកពិសេស