ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-09-25 15:11:12cri
Share with:

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៧ ព្រមនិងថ្លែងសុន្ទរកថា។

តំណាងចិនថ្លែងថា ប្រទេសចិននឹងបន្តគាំទ្រក្រុមប្រទេស៧៧យ៉ាងមុតមាំ។

ប្រទេសBRICSបានឈានដល់គំនិតឯកភាពរួមចំនួន ៧ ស្តីពីការរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមពីគ្រោះមហន្តរាយ។

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិនមានឆន្ទៈរួមជាមួយសមាជិកប្រទេស G20 ផ្សេងទៀត ដើម្បីជំរុញយ៉ាងសកម្មនូវកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក។

ប្រទេសចិនបាញ់បង្ហោះផ្កាយរណបពិសោធន៍-១៤និងផ្កាយរណបពិសោធន៍-១៥ដោយជោគជ័យ។

ពិធីបដិសណ្ឋារកិច្ចដើម្បីអបអរសាទរខួប ៧៣ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួប ៥០ ឆ្នាំនៃការធ្វើឱ្យទំនាក់ទំនងការទូតចិន-ជប៉ុនមានភាពប្រក្រតីឡើងវិញបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូជប៉ុន។

ក្រសួងការបរទេសចិនបង្ហាញថា លោក Wan Gang អនុប្រធាននៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹងចូលរួមពិធីបញ្ចុះសពលោក ស៊ីនសូអាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន។

សនិ្នសីទធ្វើបទបង្ហាញស្តីពី" សមិទ្ធផលនៃការគោរពនិងគាំពារសិទ្ធិមនុស្សនៃតំបន់ស៊ីនជាំងរបស់ប្រទេសចិន" បានធ្វើឡើងនៅទីក្រុងហ្សឺណែវ។

អ្នកបកប្រែ:李展精
ប្លុកពិសេស