ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបដិសណ្ឋារកិច្ចដើម្បីអបអរសាទរខួប ៧៣ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួប ៥០ ឆ្នាំនៃការធ្វើឱ្យទំនាក់ទំនងការទូតចិន-ជប៉ុនមានភាពប្រក្រតីឡើងវិញបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូជប៉ុន
2022-09-24 15:28:52cri
Share with:


 

ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅទីក្រុងតូក្យូកាលពីថ្ងៃទី២២ខែកញ្ញា ដើម្បីអបអរសាទរខួប ៧៣ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួប ៥០ ឆ្នាំនៃការធ្វើឱ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុនមានភាពប្រក្រតីឡើងវិញ។អង្គប្រជុំសម្តែងការរំពឹងទុកថាភាគីទាំងពីរនឹងយកខួប ៥០ ឆ្នាំនៃការធ្វើឱ្យទំនាក់ទំនងការទូតមានភាពប្រក្រតីឡើងវិញជាឱកាសដើម្បីបង្កើនកិច្ចសន្ទនាគ្រប់ជាន់ថ្នាក់ថែមមួយកម្រិតទៀត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ និងជំរុញការអភិវឌ្ឍជាយូរអង្វែងប្រកបដោយភាពរឹងមាំនិងស្ថិរភាពនៃទំនាក់ទំនងចិន-ជប៉ុន។

លោក Kong Xuanyou ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុនបានថ្លែងសុន្ទរកថាក្នុងពិធីនេះថា ភាគីទាំងពីរគួរតែរំលឹកឡើងវិញនូវបំណងដើម សិក្សាយ៉ាងស៊ីជម្រៅពីបទពិសោធប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់នូវស្មារតីនៃឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុន ហើយតម្កល់ទុកគំនិតឯកភាពរួមដ៏សំខាន់ដែលបានឈានដល់ដោយមេដឹកនាំប្រទេសទាំងពីរជាការណែនាំនៃប្រទេសទាំងពីរ ដើម្បីបន្តបង្កើនការជឿទុកចិត្តគ្នាខាងនយោបាយ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាពង្រីកការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ ព្រមនិងដោះស្រាយការខ្វែងគំនិតឱ្យបានសមរម្យ ដើម្បីទទួលរយៈពេល ៥០ ឆ្នាំបន្ទាប់នៃទំនាក់ទំនងរវាងចិននិងជប៉ុនប្រកបដោយភាពចាស់ទុំ ស្ថិរភាពភាពរឹងនាំនិងភាពធន់៕

អ្នកបកប្រែ:马小青
ប្លុកពិសេស