ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេស BRICS
2022-09-24 16:13:08cri
Share with:

 

កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេស BRICSនៅទីក្រុងញូវយ៉ក។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា សន្តិសុខគឺជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ហើយការអភិវឌ្ឍគឺជាការធានាសម្រាប់សន្តិសុខ ។ប្រទេស BRICS គួរតែជំរុញឱ្យផ្តល់អាទិភាពទៅលើបញ្ហាអភិវឌ្ឍន៍នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ ដើម្បីដាក់បញ្ចូលកម្លាំងចលករទៅក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍដោយនិរន្តរភាព។ ត្រូវតែទប់ទល់យ៉ាងម៉ឺងម៉ាត់នូវការកាត់ផ្តាច់ទំនាក់ទំនង និងបង្កើតឧបសគ្គខាងបច្ចេកវិទ្យា រួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសកលកាន់តែខ្លាំងក្លា បៃតង និងរឹងមាំ

លោក Wang Yi បានសង្កត់ធ្ងន់ទៀតថា ពហុភាគីនិយមកំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីនយោបាយអំណាច និងអនុត្តរភាពឯកតោភាគី។ បណ្តាប្រទេស BRICS គួរតែនាំមុខក្នុងការគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពាររឹទ្ធានុភាពរបស់អង្គការសហប្រជាជាតិ កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវការពិគ្រោះគ្នារួម កសាងរួម និងចែករំលែកជាមួយគ្នា សំដៅរួមគ្នាជំរុញការអភិវឌ្ឍសណ្តាប់ធ្នាប់អន្តរជាតិឱ្យទៅរកទិសដៅកាន់តែយុត្តធម៌ និងសមហេតុផល៕

អ្នកបកប្រែ:马小青
ប្លុកពិសេស