ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សនិ្នសីទធ្វើបទបង្ហាញស្តីពី" សមិទ្ធផលនៃការគោរពនិងគាំពារសិទ្ធិមនុស្សនៃតំបន់ស៊ីនជាំងរបស់ប្រទេសចិន" បានធ្វើឡើងនៅទីក្រុងហ្សឺណែវ
2022-09-24 16:29:09cri
Share with:

កាលពីថ្ងៃទី ២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រដ្ឋបាលភូមិភាគស្វយ័តជនជាតិវៃវូអឺ ស៊ីនជាំង និងគណៈប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិក្រុងហ្សឺណែវបានរួមគ្នាប្រារព្ធសនិ្នសីទធ្វើបទបង្ហាញស្តីពី" សមិទ្ធផលនៃការគោរពនិងគាំពារសិទ្ធិមនុស្សនៃតំបន់ស៊ីនជាំងរបស់ប្រទេសចិន" នៅទីស្នាក់ការអង្គការសហប្រជាជាតិក្រុងហ្សឺណែវ ។ មនុស្សជាង ១០០ នាក់ បូករួមទាំងតំណាងអចិន្ត្រៃយ៍ មន្ត្រីការទូតជាន់ខ្ពស់ អ្នកសារព័ត៌មាន និងតំណាងអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសជាង ៥០ បានចូលរួមក្នុងសន្និសីទលើកនេះ។

ថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃដដែលនោះ លោក Shawkat Imin ប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំប្រទេសចិនប្រចាំនៅភូមិភាគស្វយ័តស៊ីនជាំង បានថ្លែងថា តំបន់ស៊ីនជាំងតែងតែប្រកាន់ខ្ជាប់នូវការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់ជនជាតិ ជាចំណុចចាប់ផ្តើមនិងទិសដៅសម្រាប់ការងារទាំងអស់ ហើយសូមស្វាគមន៍អ្នកទាំងអស់គ្នាទៅកាន់តំបន់ស៊ីនជាំង ដើម្បីដកយកបទពិសោធផ្ទាល់ខ្លួន  ។

លោក Chen Xu  តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ ក្រុងហ្សឺណែវបានថ្លែងថា ភូមិភាគស្វយ័តស៊ីនជាំងរបស់ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាអាទិភាព និងចាត់ទុកការធ្វើឱ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរ ជាគោលដៅនៃការតស៊ូ ។ ទង្វើដែលមានចេតនាអាក្រក់របស់ប្រទេសលោកខាងលិចមួយចំនួនប្រាកដជាទទួលបរាជ័យជាមិនខាន ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស