ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងសុន្ទរកថានៅសមាគមអាស៊ី
2022-09-23 16:57:26cri
Share with:


 

នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា "វិធីដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិននិងសហរដ្ឋអាមេរិករួមរស់នៅក្នុងយុគសម័យថ្មី" នៅទីស្នាក់ការទូទៅនៃសមាគមអាស៊ីនៅទីក្រុងញូវយ៉ក។

លោក Wang Yi បានថ្លែងថា កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ គឺជាគោលដៅរួមដែលទំនាក់ទំនងចិន-អាមេរិកគួរតែបន្តខិតខំស្វែងរក។ ការពិតនិងទិន្នន័យបង្ហាញយ៉ាងពេញលេញថា ឆន្ទៈរបស់ប្រជាជនចិននិងអាមេរិកគឺធ្វើកិច្ចសហប្រតិបត្តិការ ហើយកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការចិន-អាមេរិកគឺឈ្នះ-ឈ្នះ។ កិច្ចសហប្រតិបត្តិការតែងតែជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រទេសចិននិងសហរដ្ឋអាមេរិក។

លោក Wang Yi បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន។ ពេលបច្ចុប្បន្ន បញ្ហាតៃវ៉ាន់បានក្លាយជាហានិភ័យដ៏ធំបំផុតសម្រាប់ទំនាក់ទំនងចិន-អាមេរិក។ ប្រសិនបើវាមិនត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវទេ វាប្រហែលជាមានឥទ្ធិពលវិទ្ធង្សនានិងបំផ្លាញដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Wang Yi បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ រឿងសំខាន់បំផុតក្នុងទំនាក់ទំនងអន្តរជាតិ គឺប្រទេសចិននិងសហរដ្ឋអាមេរិកត្រូវតែស្វែងរកបានវិធីត្រឹមត្រូវដើម្បីរួមរស់ជាមួយគ្នា។

អ្នកបកប្រែ:马小青
ប្លុកពិសេស