ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនបានដាស់តឿនឲ្យអាមេរិកបញ្ឈប់អន្តរាគមន៍យោធាខុសច្បាប់លើស៊ីរី
2022-09-23 15:46:38cri
Share with:


 

ក្នុងកិច្ចប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលធ្វើឡើងកាលពីថ្ងៃទី២២ខែកញ្ញា លោក Jiang Duan តំណាងចិនបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអាមេរិកដែលធ្វើអន្តរាគមន៍យោធាខុសច្បាប់ទៅលើប្រទេសស៊ីរី និងទង្វើផ្សេងទៀតដែលបានប៉ះពាល់ដល់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនស៊ីរី ហើយដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភសិទ្ធិមនុស្ស។

លោក Jiang Duan បន្តថា បញ្ហាស៊ីរីត្រូវបានអូសបន្លាយរយៈពេលជាង១០ឆ្នាំមកហើយ ហើយប្រជាជនស៊ីរីនៅតែតស៊ូជាមួយនឹងភាពក្រីក្រ និងសង្រ្គាម។សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដែលពាក់ព័ន្ធមានទំនួលខុសត្រូវដែលមិនអាចគេចផុតលើបញ្ហានេះ។ ជានិច្ចកាល ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពី "ដឹកនាំដោយជនជាតិស៊ីរី និងជាកម្មសិទ្ធិរបស់ជនជាតិស៊ីរី" ជំរុញឱ្យមានដំណោះស្រាយតាមវិធីនយោបាយ និងអនុញ្ញាតឱ្យប្រជាជនស៊ីរីកំណត់អនាគតរបស់ប្រទេសខ្លួនដោយម្ចាស់ការខ្លួនឯងនិងគ្មានការជ្រៀតជ្រែកពីខាងក្រៅ។

អ្នកបកប្រែ:马小青
ប្លុកពិសេស