ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើកិច្ចសន្ទនាជាន់ខ្ពស់តាមប្រព័ន្ធវីដេអូជាមួយតំណាងមជ្ឈដ្ឋានសេដ្ឋកិច្ចជប៉ុន
2022-09-23 15:21:01cri
Share with:

លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើកិច្ចសន្ទនាថ្នាក់ជាន់ខ្ពស់តាមប្រព័ន្ធវីដេអូជាមួយតំណាងមជ្ឈដ្ឋានសេដ្ឋកិច្ចជប៉ុននៅទីស្តីការរដ្ឋZhongnanhai កាលពីរសៀលថ្ងៃទី២២ខែកញ្ញា ។ លោក Li Keqiang បានធ្វើកិច្ចសន្ទនានិងការផ្លាស់ប្តូរមតិជាមួយពួកគេស្តីពីប្រធានបទយ៉ាងទូលំទូលាយដូចជាទំនាក់ទំនងរវាងចិននិងជប៉ុន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការទប់ទល់នឹងបញ្ហាប្រឈមសេដ្ឋកិច្ចហិរញ្ញវត្ថុជាសកល បម្រែបម្រួលអាកាសធាតុ  មនុស្សចាស់ជរាជាដើម។

លោក Li Keqiang បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរវាងចិននិងជប៉ុនមានឧត្តមភាពបំពេញបន្ថែមគ្នាទៅវិញទៅមក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានបង្កើតកម្រិតខ្ពស់ជាប់ៗគ្នា  ឆ្នាំ២០២១ទំហំពាណិជ្ជកម្មបានលើសពី៣៧០ប៊ីលានដុល្លារអាមេរិក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបង្ហាញនូវកម្លាំងដ៏ស្វិតស្វាញនិងសក្តានុពលយ៉ាងខ្លាំង ។ប្រទេសចិនរីករាយរួមជាមួយភាគីជប៉ុនក្នុងការជំរុញការលើកកម្ពស់គុណភាពនិងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការប្រកបដោយគ្រប់ជ្រុងជ្រោយ គ្រប់វិស័យនិងគ្រប់ស្រទាប់រវាងប្រទេសទាំងពីរ។ ប្រើប្រាស់ឱ្យបានល្អនូវកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ហៅកាត់ថា RCEP ស្វែងរកសក្តានុពលកំណើនសេដ្ឋកិច្ចក្នុងតំបន់។

លោក Li Keqiang បានសង្កត់ធ្ងន់ថា រំពឹងទុកប្រទេសចិននងិជប៉ុនគោរពគ្នាទៅវិញទៅមក ចាត់ទុកគ្នាដោយសមភាព បង្កើនទំនុកចិត្ត ដោះស្រាយការខ្វែងគំនិតដោយសមរម្យ រួមគ្នាគាំពារសន្តិភាពនៃបរិស្ថានខាងក្រៅនិងស្ថិរភាពបរិស្ថាននៅជុំវិញ ដើម្បីសម្រេចការអភិវឌ្ឍ រួមរវាងប្រទេសចិន ជប៉ុននិងប្រទេសក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស