ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីចាត់ចែងឧបទ្ទវហេតុលិចទូកនៃកម្ពុជា
2022-09-23 21:37:23cri
Share with:

កាលពីថ្ងៃទី២៣ ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានជាប្រចាំ ។ ទាក់ទិននឹងករណីដែលមន្ត្រីកម្ពុជាមួយរូបបានថ្លែងថា កប៉ាល់ដឹកអ្នកដំណើរ ៤១ នាក់បានលិចក្នុងលំហសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជាកាលពីថ្ងៃទី ២២ ខែកញ្ញា ក្នុងនោះមានជនជាតិចិនជាង២០នាក់បានបាត់ខ្លួន ។ តើភាគីចិនអាចបញ្ជាក់អំពីករណីនេះ និងផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ ?

ជុំវិញករណីនេះ លោក Wang Wenbin បានថ្លែងថា ភាគីចិនកំពុងរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដោយបានទាមទារឱ្យភាគីកម្ពុជាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរក និងជួយសង្គ្រោះ ព្រមនិងធ្វើការស៊ើបអង្កេតនិងស្វែងយល់អំពីស្ថានភាពពាក់ព័ន្ធឱ្យបានឆាប់ 

ភាគីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះឧបទ្ទវហេតុលើកនេះ ដោយនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរក ជួយសង្គ្រោះ ធ្វើការស៊ើបអង្កេតនិងការចាត់ចែង ព្រមនិងរាយការណ៍សភាពការណ៍ពាក់ព័ន្ធជូនដល់ភាគីចិនឱ្យបានទាន់ពេលវេលា ។

គិតរហូតដល់បច្ចុប្បន្ន មានមនុស្ស ២១ នាក់ត្រូវបានជួយសង្គ្រោះ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស