ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលាបពណ៌មួលបង្កាច់ និងគាបសង្កត់ដោយគ្មានហេតុផលចំពោះក្រុមហ៊ុនចិន
2022-09-23 13:34:47cri
Share with:

   ទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកគាបសង្កត់ក្រុមហ៊ុនចិនដោយប្រើបញ្ហាសន្តិសុខជាតិជាលេស លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ ខែ កញ្ញាថា ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកកែតម្រូវកំហុសរបស់ខ្លួនភ្លាម និងបញ្ឈប់ការលាបពណ៌ មួលបង្កាច់ និងគាបសង្កត់ដោយគ្មានហេតុផលចំពោះក្រុមហ៊ុនចិន ។

សូមបញ្ជាក់ថា រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ស្តីពីការទប់ស្កាត់ឧបករណ៍ទូរគមនាគមន៍បរទេសដែលមិនអាចទុកចិត្តបាន ដោយតម្រូវឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិករាយការណ៍អំពីសភាពការណ៍ប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ដែលមិនអាចទុកចិត្តបាននៃស្ថានទូតនិងស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនិងប្រទេសដៃគូជាសម្ព័ន្ធមិត្ត  ក្រៅពីនេះ អាមេរិកក៏បានទាមទារឱ្យមានស្ថាប័នមូលបត្រមួយចំនួនរាយការណ៍ពីសភាពការណ៍ប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ដែលមិនអាចទុកចិត្តបានពីរដ្ឋាភិបាលចិន និងរុស្ស៊ី ។  ទាក់ទិននឹងករណីនេះ លោក Zhao Lijian បានថ្លែងថា បច្ចុប្បន្ន សហរដ្ឋអាមេរិកមានបំណងធ្វើឱ្យវិធីបង្ខិតបង្ខំ និងអនុត្តរភាពបែបនេះក្លាយជាច្បាប់តាមរយៈនីតិវិធី ។ ច្បាប់អនុត្តរភាពបែបនេះបានប៉ះពាល់ដល់សន្តិភាពពិភពលោកនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ  ប៉ុន្តែសហរដ្ឋអាមេរិកមិនខ្វល់ពីបញ្ហានេះឡើយ  ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស