ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
2022-09-23 17:02:29cri
Share with:

ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខនៅទីស្តីការកណ្តាលអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កសហរដ្ឋអាមេរិក។

លោក Wang Yi បានថ្លែងថា ប្រទេសចិនមានគោលជហររហូតនិងច្បាស់លាស់លើបញ្ហាអ៊ុយក្រែន ។ អធិបតេយ្យភាពនិងបូរណភាពទឹកដីប្រទេសនានាសុទ្ធតែគួរទទួលបានការគាំទ្រ កម្មវិត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរទទួលបានការគោរព ក្តីព្រួយបារម្ភខាងសន្តិសុខរបស់អង្គការសហប្រជាជាតិនិងគ្រប់ភាគីគួរទទួលបានការយកចិត្តទុកដាក់ រាល់ការខិតខំប្រឹងប្រែងណាដែលមានប្រយោជន៍សម្រាប់ដោះស្រាយវិបត្តិដោយសន្តិវិធីសុទ្ធតែគួរទទួលបានការគាំទ្រ។ ទាក់ទិននឹងស្ថានការណ៍នាពេលបច្ចុប្បន្ន ប្រទេសចិនមានការផ្តួចផ្តើម៤ចំណុច៖

ទី១ ត្រូវតែប្រកាន់ខ្ជាប់នូវទិសដៅកិច្ចសន្ទនានិងកិច្ចចរចា ។ ទី២ ត្រូវតែរួមគ្នាជំរុញឱ្យស្ថានការណ៍ប្រសើរឡើង ។ ទី៣ ត្រូវតែបន្ធូរបន្ថយស្ថានការណ៍មនុស្សធម៌ដោយជាក់ស្តែង។ ទី៤ ត្រូវតែទប់ស្កាត់ផលប៉ះពាល់លេចធ្លាយដោយពេញទំហឹង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស