ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាច្រើនបានថ្កោលទោសចំពោះទង្វើអនុត្តរភាពនៃការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ
2022-09-23 13:36:15cri
Share with:

កាលពីថ្ងៃទី ២១ ខែ កញ្ញា  ការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ បានឈានចូលថ្ងៃទី ២ មេដឹកនាំនៃប្រទេសជាច្រើនបានថ្កោលទោសចំពោះទង្វើអនុត្តរភាពរបស់សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មដោយឯកតោភាគីលើប្រទេសដទៃទៀត ព្រមទាំងប្រឆាំងនឹងទង្វើខុសច្បាប់របស់សហរដ្ឋអាមេរិកដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត ។

ថ្លែងក្នុងកិច្ចប្រជុំ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកការផលិតឬទិញអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែសហរដ្ឋអាមេរិកបាននឹងកំពុងជាន់ឈ្លីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់ទង្វើអនុត្តរភាព និងការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសផ្សេងទៀត ។

លោក Rodriguez រដ្ឋមន្ត្រីការបរទេសគុយបាបានរិះគន់ចំពោះការបន្តបិទខ្ទប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកចំពោះគុយបា ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសគុយបា។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស