ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ ការវិនិយោគផ្ទាល់ដែលមិនមែនជាផ្នែកហិរញ្ញវត្ថុចំពោះបរទេសរបស់ប្រទេសចិនមានទំហំ ៤៩២៧៦០ លានយាន់ប្រាក់ចិន កើនឡើង ៧,២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន
2022-09-23 15:47:20cri
Share with:


      

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ២២ខែកញ្ញាឱ្យដឹងថា ពីខែមករាដល់ខែសីហា ការវិនិយោគផ្ទាល់ដែលមិនមែនជាផ្នែកហិរញ្ញវត្ថុចំពោះបរទេសរបស់ប្រទេសចិនមានទំហំ ៤៩២៧៦០ លានយាន់ប្រាក់ចិន កើនឡើង ៧,២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលត្រូវជា ៧៥១១០លានដុល្លារអាមេរិក កើនឡើង ៥,៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការវិនិយោគផ្ទាល់ដែលមិនមែនជាផ្នែកហិរញ្ញវត្ថុនៅក្នុងបណ្តាប្រទេសតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" មានទំហំ ១៣៩៥០លានដុល្លារអាមេរិក កើនឡើង ៨,២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ស្មើនឹង ១៨,៦% នៃទំហំសរុបក្នុងរយៈពេលដូចគ្នា កើនឡើង ០,៥ %ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកបកប្រែ:马小青
ប្លុកពិសេស