ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្នែកប៉ូលិសចិននិងឡាវសហការគ្នាវាយបង្ក្រាបករណីគ្រឿងញៀនដ៏ធំ បានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនចំនួន៧៣៤គីឡូក្រាម
2022-09-23 15:20:08cri
Share with:

ក្រុមយាមល្បាតទឹកទន្លេនៃស្នងការនគរបាលខេត្តYunnanប្រទេសចិនបានចេញផ្សាយដំណឹងកាលពីថ្ងៃទី២១ខែកញ្ញាថា បច្ចុប្បន្ន យោងតាមការដាក់ពង្រាយប្រតិបត្តិការពិសេសស្តីពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃសហការគ្នាបង្ក្រាបបទឧគ្រិដ្ឋកម្មឆ្លងដែនតាមទន្លេមេគង្គ។ ក្រុមយាមល្បាតនេះសហការជាំមួយនគរបាលស្រុក Ton Pheung នៃស្នងការនគរបាលខេត្ត Bokeo ប្រទេសឡាវបានបង្ក្រាបករណីគ្រឿងញៀនដោយជោគជ័យ ដោយរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនចំនួន៧៣៤គីឡូក្រាម។

នេះគឺជាការបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយក្នុងឆ្នាំ២០២២របស់ប៉ូលិសចិននិងឡាវដែលមានជំនួយពីយន្តការយាមល្បាតរួមតាមដងទន្លេមេគង្គនិងការអនុវត្តច្បាប់រវាងចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃ ដែលវាគឺជាសញ្ញាមួយបញ្ជាក់ថា ស្ថាប័នយាមល្បាតនិងអនុវត្តច្បាប់តាមដងទន្លេមេគង្គនៃប្រទេសទាំង៤ដែលមានការគ្រប់គ្រងកាន់តែខ្លាំងចំពោះស្ថានការណ៍និងនិន្នាការឧគ្រិដ្ឋកម្មឆ្លងដែន បានរួមចំណែកដ៏វិជ្ជមានចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស