ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ សេដ្ឋកិច្ចចិនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចសកល
2022-09-23 15:45:56cri
Share with:


 

      លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ខែកញ្ញាថា ក្នុងនាមជាតួអង្គសេដ្ឋកិច្ចរីកចម្រើនថ្មីធំជាងគេបំផុតលើពិភពលោក សេដ្ឋកិច្ចចិនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោ

      លោកDavid Malpass ប្រធានធនាគារពិភពលោកបានថ្លែងកាលពីពេលថ្មីៗនេះថា ក្នុងបរិបទដែលល្បឿនកំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះនាពេលបច្ចុប្បន្ន ប្រទេសចិន"មិនផ្តោតលើការរំញោចសេដ្ឋកិច្ចខណៈពេលនេះទេ" ហើយ "ប្រតិបត្តិការតិចតួចពេក" ។ នៅពេលឆ្លើយសំណួរពាក់ព័ន្ធករណីនេះលោក Zhao Lijian បានធ្វើការកត់សម្គាល់ដូចបែបខាងលើ។

 

      លោក Zhao Lijian បន្តថា ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍សង្ខេបស្តីពីសេដ្ឋកិច្ចរបស់ប្រទេសចិននៅខែមិថុនាឆ្នាំនេះ ដែលបានវាយតម្លៃជាវិជ្ជមានលើគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុដ៏រឹងមាំរបស់ប្រទេសចិន។ ក្នុងអំឡុងពេលពិព័រណ៌ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំនេះ មន្ត្រីធនាគារពិភពលោកក៏បានថ្លែងផងដែរថា វិធានការគោលនយោបាយបែបបើកទូលាយរបស់ប្រទេសចិននាពេលកន្លងទៅនឹងបញ្ចូលកម្លាំងចលករសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីការរាតត្បាតនៃជំងឺឆ្លងក្រឡេកមើលពីអាមេរិកវិញ ដើម្បីដោះស្រាយបញ្ហាអតិផរណាខ្ពស់របស់ខ្លួន សហព័ន្ធបំរុងទុកអាមេរិកបានដំឡើងអត្រាការប្រាក់ជាច្រើនលើក ដែលបណ្តាលឱ្យរូបិយប័ណ្ណប្រភេទចំនួន ៣៦ នៅជុំវិញពិភពលោកបញ្ចុះតម្លៃយ៉ាងហោចណាស់ ១/១០ ។ កាសែត Wall Street Journal របស់សហរដ្ឋអាមេរិកថ្មីៗនេះបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកគួរតែចាត់ចែងប្រើគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវហើយធនាគារពិភពលោកគួរតែធ្វើការងារសម្របសម្រួលបន្ថែមទៀតសម្រាប់សហរដ្ឋអាមេរិកក្នុងរឿងនេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស