ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ចូលរួមវេទិកាសន្តិសុខមជ្ឈិមបូព៌ាលើកទី ២
2022-09-22 11:48:53cri
Share with:

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចូលរួមពិធីបើកវេទិកាសន្តិសុខមជ្ឈិមបូព៌ាលើកទី២ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២១ ខែកញ្ញា។

លោក Wang Yi បានគូសបញ្ជាក់ថា នៅក្នុងខែមេសាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលជាការឆ្លើយតបចំពោះសំណួរនៃយុគសម័យអំពីបញ្ហាថាតើប្រទេសនានាអាចសម្រេចបាននូវសន្តិសុខរួមតាមរបៀបណា ដែលមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។ ប្រទេសចិនមានឆន្ទៈចាត់ទុកការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកលជាឱកាសមួយ ដើម្បីរួមសហការជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា និងសហគមន៍អន្តរជាតិក្នុងន័យកសាងនិម្មាបនកម្មសន្តិសុខមជ្ឈិមបូព៌ាថ្មី។ ទាក់ទិននឹងបញ្ហានេះ លោក Wang Yi បានលើកសំណើចំនួន ៤ ៖

ទីមួយ គឺត្រូវប្រកាន់ខ្ជាប់នូវគំនិតសន្តិសុខថ្មីដែលរួមសហការគ្នាប្រកបដោយភាពចម្រុះនិងនិរន្តរភាព ទីពីរ គឺត្រូវកំណត់ឱ្យច្បាស់ពីតួនាទីដឹកនាំរបស់ប្រទេសមជ្ឈិមបូព៌ា ទីបី គឺត្រូវគោរពតាមកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទីបួន គឺត្រូវបង្កើនកិច្ចសន្ទនាផ្នែកសន្តិសុខក្នុងតំបន់ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស