ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាជាមួយលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
2022-09-22 15:45:28cri
Share with:


នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងអំឡុងពេលចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ថ្លែងក្នុងកិច្ចជំនួប លោក Lavrov បានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនមានសារសំខាន់ណាស់ វានឹងប្រមូលផ្តុំកម្លាំងរួមនៃសហគមន៍អន្តរជាតិ ដើម្បីជំរុញសន្តិភាព ការអភិវឌ្ឍ សមភាព និងយុត្តិធម៌របស់ពិភពលោក ប្រទេសរុស្ស៊ីសូមកោតសរសើរខ្ពស់ និងគាំទ្រយ៉ាងសកម្ម។

ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍រីករាលដាលនៃជំងឺឆ្លងនៅតែមានភាពតានតឹងដដែល ហើយស្ថានការណ៍អន្តរជាតិមានការវិវត្តដ៏ស្មុគស្មាញ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិននិងរុស្ស៊ីគួរតែដើរតួនាទីរបស់ខ្លួន។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអ៊ុយក្រែន។ លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តប្រកាន់គោលជំហរសត្យានុម័តនិងយុត្តិធម៌ ហើយជំរុញឱ្យមានការចរចាដោយសន្តិវិធី សង្ឃឹមថាភាគីនានាកុំបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងក្នុងការសន្ទនា និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាសន្តិសុខតាមរយៈការចរចាដោយសន្តិវិធី។ លោក Lavrov បានបញ្ជាក់ពីគោលជំហររបស់រុស្ស៊ី ដោយសង្កត់ធ្ងន់ថា សន្តិសុខគឺមិនអាចពុះចែកបានទេ រុស្ស៊ីនៅតែមានឆន្ទៈដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស