ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងសារអបអរសាទរនិងសម្តែងការសួរសុខទុក្ខដ៏ស្មោះចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្មជនបទនិងកសិករ” នៅទូទាំងប្រទេសចិនក្នុងឱកាសទិវាប្រមូលផលនៃកសិករចិន
2022-09-22 17:09:26cri
Share with:

ក្នុងឱកាស “ទិវាប្រមូលផលនៃកសិករចិន”លើកទី៥ ជិតមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការកិច្ចការយោធាមជ្ឈិមចិនបានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងសារអបអរសាទរនិងសម្តែងការសួរសុខទុក្ខដ៏ស្មោះចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ” នៅទូទាំងប្រទេសចិនក្នុងឱកាសថ្ងៃបុណ្យ។

លោក Xi Jinping បានគូសបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តការសម្រេចចិត្តនិងគោលយោបាយអំពីការងារកសិកម្ម “កសិកម្ម ជនបទនិងកសិករ”របស់មជ្ឈិមបក្សកុម្មុយនីស្តចិន បង្កើនការធានាផ្នែកសន្តិសុខស្បៀងអាហារ លំនឹងមូលដ្ឋានកសិកម្ម  ពង្រឹងនិងពង្រីកសមិទ្ធផលលុបបំបាត់ភាពក្រីក្រ ជំរុញយ៉ាងជាក់ស្តែងនូវការស្តារអភិវឌ្ឍន៍ជនបទ  ជំរុញការសម្រេចឱ្យជនបទមានជីវភាពកាន់តែធូរធារ  កាន់តែមានសុភមង្គល និងកាន់តែស្រស់ស្អាតថែមទៀត។ ប្រជាកសិករនៅទូទាំងប្រទេសចិនត្រូវចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការពន្លឿនការធ្វើទំនើបកម្មកសិកម្មនិងជនបទដើម្បីធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស