ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីដែលសហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនទូរគមនាគមន៍ចិនទៅក្នុងអ្វីដែលហៅថា "បញ្ជីឈ្មោះស្តីពីការគំរាមកំហែងចំពោះសន្តិសុខជាតិ"
2022-09-22 14:26:54cri
Share with:


 

ឆ្លើយតបទៅនឹងករណីដែលគណៈកម្មាធិការទូរគមនាគមន៍សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនទូរគមនាគមន៍ចិនទៅក្នុងអ្វីដែលហៅថា "បញ្ជីឈ្មោះស្តីពីការគំរាមកំហែងចំពោះសន្តិសុខជាតិ"  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២១ខែកញ្ញា ថា ប្រការនេះគឺសហរដ្ឋអាមេរិកយកអ្វីដែលគេហៅថាសន្តិសុខជាតិមកធ្វើជាលេស និងប្រើប្រាស់អំណាចជាតិដោយផ្តេសផ្តាស ដែលជាករណីមួយទៀតនៃការគាបសង្កត់ក្រុមហ៊ុនចិនដោយមិនសមហេតុផល។

លោក Wang Wenbin បានលើកឡើងថា "ទង្វើរបស់សហរដ្ឋអាមេរិកបានរំលោភលើច្បាប់នៃសេដ្ឋកិច្ចទីផ្សារ បំផ្លាញដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ យើងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។ ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងបញ្ឈប់ការទប់ស្កាត់និងគាបសង្កត់ក្រុមហ៊ុនចិនដោយមិនសមហេតុផលទៀត។ យើងនឹងបន្តចាត់វិធានការដ៏ចាំបាច់ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនយ៉ាងមុតមាំ»៕

អ្នកបកប្រែ:马小青
ប្លុកពិសេស