ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការប្លន់យកធនធានពីប្រទេសស៊ីរីភ្លាម ព្រមទាំងដេញដោលរកការទទួលខុសត្រូវខាងផ្លូវច្បាប់ចំពោះសកម្មភាពចោរប្លន់របស់យោធាអាមេរិក
2022-09-22 15:18:15cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២១ខែកញ្ញា មានអ្នកសារព័ត៌មានបានលើកឡើងសំណួរពាក់ព័ន្ធនឹងការដែលយោធាអាមេរិកប្លន់យកប្រេងកាតរបស់ស៊ីរី។

លោក Wang Wenbin បានថ្លែងថា ប្រទេសចិនបានឃើញការផ្សាយដំណឹងពាក់ព័ន្ធហើយ ទង្វើដែលយោធាអាមេរិកប្លន់យកប្រេងកាត់របស់ស៊ីរីវាមិនមែនជាំលើកទី១នោះឡើយ ។ សេចក្តីថ្លែងការណ៍របស់ក្រសួងប្រេងកាតនិងធនធានរ៉ែស៊ីរីបានចង្អុលបង្ហាញថា បរិមាណផលិតប្រេងកាតជាមធ្យមក្នុងមួយថ្ងៃរបស់ប្រទេសស៊ីរីនៅឆមាសទី១ឆ្នាំ២០២២ គឺប្រហែល៨ជាំម៉ឺន៣រយបារ៉ែល  ក្នុងនោះមានប្រហែល៦ម៉ឺន៦ពាន់បារ៉ែលត្រូវយោធាអាមេរិកនិងកងកម្លាំងប្រដាប់អាវុធដែលគាំទ្រដោយយោធាអាមេរិកឆក់ប្លន់ជារៀងរាល់ថ្ងៃ។

លោក Wang Wenbin បានថ្លែងថា ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ឆ្លើយតបនឹងការអំពាវនាវរបស់ប្រជាជនស៊ីរី លុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីចំពោះស៊ីរីភា្លម  បញ្ឈប់ការប្លន់យកធនធានពីប្រទេសស៊ីរីភ្លាម ព្រមទាំងដេញដោលរកការទទួលខុសត្រូវខាងផ្លូវច្បាប់ចំពោះទង្វើឆក់ប្លន់របស់យោធាអាមេរិក សងការខូចខាត់ដល់ប្រជាជនស៊ីរី ក៏ដូចជាប្រើសកម្មភាពជាក់ស្តែងដើម្បីផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនស៊ីរី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស