ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Qishan ចូលរួមសកម្មភាពរំលឹកទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០២២
2022-09-22 15:53:29cri
Share with:

កាលពីថ្ងៃទី ២១ ខែកញ្ញា លោក Wang Qishan អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូក្នុងសកម្មភាពរំលឹកទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២២ ។

 លោក Wang Qishan បានគូសបញ្ជាក់ថា ទិវាសន្តិភាពអន្តរជាតិជាការរំពឹងទុកដ៏ខ្លាំងរបស់ប្រជាជនទូទាំងពិភពលោកចំពោះការស្វែងរកសុខសន្តិភាព។ នាពេលបច្ចុប្បន្ន ពិភពលោកបានឈានចូលដំណាក់កាលថ្មីនៃការផ្លាស់ប្តូរដ៏រង្គោះរង្គើ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានបង្ហាញពីបំណងប្រាថ្នាទូទៅរបស់សហគមន៍អន្តរជាតិក្នុងការគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួម ក៏ដូចជាបានរួមចំណែកជាប្រាជ្ញាចិន និងផ្តល់ជាផែនការចិនក្នុងការលុបបំបាត់ឱនភាពសន្តិភាព និងដោះស្រាយវិបត្តិសន្តិសុខ។

លោក Wang Qishan បានគូសបញ្ជាក់ទៀតថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ។

ដោយឡែក  ឥស្សរជនបរទេសដែលបានចូលរួមសកម្មភាពនេះក៏បានថ្លែងថា គំនិតផ្តួចផ្តើមសន្តិសុខសកលគឺសមស្របនឹងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសនានា ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏សំខាន់ក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស