ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិថ្លែងថា បទពិសោធកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនមានតម្លៃគួររៀនសូត្រតាម
2022-09-21 15:07:58cri
Share with:

មហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៧បានធ្វើឡើងនៅក្រុងញូវយ៉កសហរដ្ឋអាមេរិក។ នៅថ្ងៃទី១៩ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោកស្រី Amina Mohamed អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា គោលដៅកាត់បន្ថយភាពក្រីក្រនៃផែនការអភិវឌ្ឍន៍សហស្សវត្សរ៍នៃអង្គការសហប្រជាជាតិអាចសម្រេចបានវាមិនខ្វះបាននូវការខិតខំប្រឹងប្រែងនិងសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសចិននោះឡើយ ។ បទពិសោធរបស់ប្រទេសចិនមានតម្លៃឱ្យប្រទេសជាច្រើនយកមករៀនសូត្រតាម ខ្ញុំយល់ឃើញថាយើងអាចរៀនសូត្របទពិសោធរបស់ប្រទេសចិនព្រមទាំងទទួលបានផលប្រយោជន៍។ អ្វីដែលអង្គការសហប្រជាជាតិអាចធ្វើបាននោះ គឺចែករំលែកបទពិសោធជាក់ស្តែងដ៏ជោគជ័យទាំងនេះរបស់ប្រទេសចិននៅគ្រប់ទីកន្លែងលើពិភពលោក ដើម្បីសម្រេចគោលដៅទី១ស្តីពីការលុបបំបាត់ភាពក្រីក្រនៃគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពចំនួន១៧៕

អ្នកបកប្រែ:李展精
ប្លុកពិសេស