ខែសីហា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានទៅដល់សហគមន៍ Mudan ក្នុងក្រុង Shenyang ខេត្តLiaoning ដើម្បីផ្លាស់ប្តូរមតិជាមួយបុគ្គលិកការងារ លោកគ្រូអ្នកគ្រូសិស្សានុសិស្សក្នុងថ្នាក់រៀនសុខុមាលភាពសាធារណៈ និងអ្នកស្ម័គ្រចិត្តវ័យចំណាស់។ លោក Xi Jinping បាននិយាយចំពោះអ្នកទាំងអស់ថា៖ សុបិននៃជីវភាពធូរធាបង្គួរ សុបិនរបស់ប្រទេសមហាអំណាច សុបិនរបស់ប្រទេសចិនជាក់ស្តែងគឺសុបិនសុភមង្គលរបស់ប្រជាពលរដ្ឋ ។បក្សកុម្មុយនីស្តចិនតស៊ូដើម្បីផ្តល់សុភមង្គលជូនប្រជាជន។ មនុស្សចាស់និងក្មេងៗស្នាក់នៅក្នុងសហគមន៍ជាប្រចាំ ត្រូវបង្កើនសេវាក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរ។ សូមជូនពរអ្នកទាំងអស់មានជីវភាពកាន់តែប្រសើរឡើង។
សហគមន៍ Mudan កសាងឡើងកាលពី១៩៨០ មានពលរដ្ឋចំនួនជាង៣០០០ នាក់ស្នាក់នៅទីនេះ ប៉ុន្មានឆ្នាំកន្លងទៅ សហគមន៍នេះបានកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងគុណភាពសេវាកម្ម បានក្លាយជាសហគមន៍គំរូនៃការគ្រប់គ្រងដោយមូលដ្ឋានជាម្ចាស់ការ៕