ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនធ្វើជាអធិបតីក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីស្តីពី “ក្រុមមិត្តភក្តីនៃគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ជាសកល”
2022-09-21 18:02:59cri
Share with:

ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីស្តីពី “ក្រុមមិត្តភក្តីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល”នៅក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីការបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិដែលមកពីប្រទេសជិត៤០បានចូលរួមសន្និសីទលើកនេះ។

លោក Wang Yi បានថ្លែងថា ចាប់តាំងពីប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលមក  មានប្រទេសនិងអង្គការអន្តរជាតិជាង១០០ក្នុងនោះបូករួមទាំងអង្គការសហប្រជាជាតិផងបាននាំគ្នាគាំទ្រគំនិតផ្តួចផ្តើមនេះ ប្រទេសជាង៦០បានចូលរួមជា “ក្រុមមិត្តភក្តីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល”។

លោក Wang Yi បានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយស្ថាប័នអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិដើម្បីបង្កើនការតភ្ជាប់គ្នាផ្នែកយុទ្ធសាស្រ្ត រួមជាប្រទេសជាសមាជិកនៃ "ក្រុមមិត្តភក្តី"ធ្វើប្រតិបត្តិការធំទាំង៧ដើម្បីអនុវត្តរបៀបវារៈឆ្នាំ២០៣០ ។ ទី១ ប្រកាសពីបញ្ជីឈ្មោះនៃគម្រោងចំនួន៥០ជាលើកដំបូងនៃឃ្លាំងគម្រោងនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលលើវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ និងឧស្សាហូបនីយកម្មជាដើម។ ទី២ ជំរុញ “ប្រតិបត្តិការពិសេសស្តីពីការជំរុញការផលិតស្បៀងអាហារ” ។ ទី៣ ជំរុញ “ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការផ្នែកថាមពលបៃតងជាសកល”។ ទី៤ ជំរុញកិច្ចសហប្រតិបត្តិការស្តីពីគយវៃឆ្លាត  ព្រំដែនវៃឆ្លាតនិងការតភ្ជាប់វៃឆ្លាត ។ ទី៥ ផ្តួចផ្តើមបង្កើតសម្ព័ន្ធការអប់រំឌីជីថលពិភពលោក ។ ទី៦ រួមជាមួយអង្គការឫស្សីនិងផ្តៅអន្តរជាតិចាប់ដំណើរការតាក់តែង “ផែនការប្រតិបត្តិការសកលស្តីពីការប្រើឫស្សីជំនួសប្លាស្ទីក” ។ ទី៧ ប្រកាសពីទិន្នន័យស្ថិតិនៃ “ផ្កាយរណបវិទ្យាសាស្រ្តស្តីពីការអភិវឌ្ឍជានិរន្តរភាព-១” ដែលប្រទេសចិនបាញ់បង្ហោះនៅខែវិច្ឆិកាឆ្នាំមុន ព្រមទាំងចែករំលែកជាំមួយពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស